យល់ដឹង៖  មានរឿងជាច្រើន ដែលមនុស្សប្រុស តែងតែមិនយល់ពីចិត្តរបស់មនុស្សស្រីគ្នាយើង មិនថា ទោះបីជាពួកគេប្រឹងប្រែងយល់យ៉ាងខ្លាំងប៉ុណ្ណាក៏ដោយ ក៏ពួកគេគ្មានថ្ងៃយល់ដែរ។ ហើយនៅពេលខ្លះ សូម្បីតែចំណុចដែលមនុស្សស្រីគ្នាយើងគិតថាវាជារឿងធម្មតានោះ ប៉ុន្តែចំពោះមនុស្សប្រុសបែរជាគិតថា វាជារឿងចម្លែកសម្រាប់ពួកគេទៅវិញ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដូចជាទង្វើរបស់មនុស្សស្រីភាគច្រើនគឺ ពួកគេចូលចិត្តឆែកឆេរទូរស័ព្ទដៃរបស់មនុស្សប្រុសដែលជាមិត្តប្រុសរបស់ខ្លួន ទោះបីជាគ្មានអ្វីដែលត្រូវឆែកក៏ដោយ។ ចំណែកឯ សមត្ថភាពដ៏ពិសេសរបស់មនុស្សស្រីមួយទៀតនោះ គឺនៅពេលដែលពួកគេឃើញមិត្តប្រុសរបស់ខ្លួន កំពុងតែលេងទូរស័ព្ទដៃ មនុស្សស្រីភាគច្រើនគឺពួកគេចូលចិត្តលួចសម្លឹងមើលទៅអេក្រង់ទូរស័ព្ទដៃរបស់មនុស្សប្រុសខ្លាំងណាស់ ទោះបីជាមនុស្សប្រុសគ្មានអ្វីលាក់បាំងចំពោះពួកគេក៏ដោយ។

រូបតំណាង

វាអាចនឹងជាចម្ងល់មួយ ដែលមនុស្សប្រុសតែងតែឆ្ងល់ ហើយគិតថាមនុស្សស្រីដែលជាមិត្តស្រីរបស់ខ្លួនប្រហែលជាមិនជឿទុកចិត្តខ្លួន តែតាមការពិតទៅ មនុស្សស្រីពិតជាជឿជាក់លើមនុស្សប្រុស ដែលជាមិត្តប្រុសរបស់ពួកគេណាស់ ប៉ុន្តែមនុស្សស្រីស្ទើរតែទាំងអស់ទៅហើយ គឺពួកគេចូលចិត្តមានទម្លាប់មួយនេះ ហើយនៅពេលដែលពួកគេធ្វើវាហើយ វានឹងធ្វើឱ្យពួកគេមានក្តីសុខ។

រូបតំណាង

ចិត្តរបស់មនុស្សស្រីអាចនឹងពិបាកយល់ ប៉ុន្តែបើមនុស្សប្រុសដែលជាមិត្តប្រុសព្យាយាមយល់ពីពួកគេច្បាស់ណាស់ មនុស្សប្រុសនឹងបានដឹងថា មនុស្សស្រីមិនពិបាកយល់ខ្លាំងដូចជាការគិតនោះទេ ហើយទង្វើដែលពួកគេធ្វើរាល់ថ្ងៃក៏ដោយសារតែពួកគេហួងហែង និងស្រលាញ់មិត្តប្រុសតែប៉ុណ្ណោះ។ 

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]