កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី​ ២៥ ខែ ធ្នូ ឆ្នាំ ២០២០ ដែលត្រូវជាថ្ងៃបុណ្យណូអែល Jimin សមាជិកក្រុម BTS បានទម្លាក់បទចម្រៀងមួយបទ ដែលមានចំណងជើងថា Christmas Love ដើម្បីជូនពរឲ្យអ្នកគាំទ្រទទួលបានការឈប់សម្រាកដ៏រីករាយ។

Jimin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះ ពេលនេះបទចម្រៀងមួយបទនេះ បានក្លាយជាវីដេអូចម្រៀង ដែលមានអ្នកចូលទស្សនា លឿនបំផុតចំនួន ១០ លានដងនៅលើ YouTube វ៉ាដាច់កំពូលតារាចម្រៀងអង់គ្លេស Ed Sheeran សម្រាប់វីដេអូចម្រៀងនៅទូទាំងពិភពលោក។ ​

Jimin

លើសពីនេះទៅទៀត បទ Christmas Love របស់ Jimin ក៏បានជាប់ចំណាត់ថ្នាក់លេខ ២ សម្រាប់វីដេអូចម្រៀងនៅទូទាំងពិភពលោក និងលេខ ៩ នៅប្រទេសជប៉ុន។ បទ Christmas Love ក៏ល្បីខ្លាំងនៅក្នុងប្រទេស និងតំបន់ចំនួន ៧១ ក្នុងប្រភេទតន្ត្រី រួមទាំងនៅក្នុងប្រទេស និងតំបន់ចំនួន ១៩ នៅក្នុងគ្រប់ប្រភេទទាំងអស់ រួមមានប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា អង់គ្លេស និងកាណាដា។

Jimin

គួរបញ្ជាក់ផងដែរថា បទ Christmas Love ត្រូវបានផលិតដោយ Slow Rabbit  Jimin និង RM ហើយជាបទចម្រៀងដ៏ល្អឥតខ្ចោះ សម្រាប់ថ្ងៃឈប់សម្រាក ជាមួយនឹងបទភ្លេង ដ៏រស់វើក និងសម្លេងដ៏ពីរោះរបស់ Jimin

Christmas Love

បទ Christmas Love ដែលផលិតដោយ Jimin នេះ បានផ្តល់នូវអារម្មណ៍នៃការលួងលោម និងការព្យាបាលចិត្ត ត្រូវបានអ្នកគាំទ្រ នៅជុំវិញពិភពលោក ស្រលាញ់និងចូលចិត្ត ទោះបីស្ថិតនៅក្នុងកាលៈទេសៈ យ៉ាងណាក៏ដោយ ជាពិសេស Jimin ត្រូវបានគេទទួលស្គាល់ ចំពោះភាពពូកែ និងទេពកោសល្យដ៏អស្ចារ្យរបស់លោក ក្នុងនាមជាសមាជិកក្រុម BTS និងជាសិល្បៈករទោលផងដែរ៕​

Christmas Love

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]