ភ្នំពេញ៖ សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata បានផ្ដើមកម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ» ប្រចាំឆ្នាំរបស់ខ្លួនតាមអនឡាញ ដោយបង្កើតបណ្ណាល័យឌីជីថល ដែលមានវីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ ស្ដីអំពីមុខវិជ្ជាសិក្សា និងវិជ្ជាជីវៈផ្នែកវិទ្យាសាស្ត្រ គណិតវិទ្យា វិស្វកម្ម និងបច្ចេកវិទ្យា (STEM) ជាច្រើន និងមានសេវាផ្តល់ប្រឹក្សាមុខរបរ និងអាជីពផងដែរ។
ពិព័រណ៌ជំនាញសិក្សា និងការងារ របស់សមាគម FUSAAC ដែលបានរៀបចំឡើងរៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០០៩ នៅតែមានគោលបំណងដូចរាល់ដង ពោលគឺ ជួយសិស្សានុសិស្សជ្រើសរើសជំនាញសិក្សា ដែលត្រឹមត្រូវសម្រាប់ពួកគេ។ ក៏ប៉ុន្ដែដោយសារការរាតត្បាតជាសកលនៃវីរុសកូវីដ១៩ សមាគម និងក្រុមហ៊ុន Smart បានផ្ដួចផ្ដើមបង្កើតបណ្ណាល័យឌីជីថលនៃជំនាញសិក្សា ដែលជួយឱ្យសិស្សានុសិស្សកាន់តែច្រើនឡើងនៅទូទាំងប្រទេស អាចស្វែងរកព័ត៌មានបាន។ ចាប់តាំងពីពិព័រណត្រូវបានរៀបចំដំបូង ព្រឹត្តិការណ៍នេះបានជួយសិស្សានុសិស្សចំនួនជាង ២,៤០០ នាក់ជារៀងរាល់ឆ្នាំ ក្នុងការជ្រើសរើសមុខជំនាញសាកលវិទ្យាល័យរបស់ពួកគេ រួមទាំងអាជីពដែលពួកគេប្រាថ្នានាពេលអនាគត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីពិព័រណ៍ជំនាញសិក្សា និងការងារតាមប្រព័ន្ធអនឡាញនេះ ទទួលបានគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា និងក្រុមហ៊ុន Smart Axiata។
លោក ហោ តូនី អ្នកសម្របសម្រួលគម្រោងនៃសមាគម FUSAAC បានឲ្យដឹងថា៖
ការផ្តល់លទ្ធភាពឱ្យយុវជន ធ្វើការជ្រើសរើសមុខជំនាញប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតឱកាសសម្រាប់ពួកគេ ដើម្បីបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា។ កម្មវិធីអាហារូបករណ៍ SmartEdu ដែលបានផ្តល់និស្សិតនូវអាហារូបករណ៍ជាមួយ និងប្រាក់ខែពេញលេញ ក៏ដូចជាប្រាក់ឧបត្ដមប្រចាំខែពេញមួយឆ្នាំសិក្សានៅមហាវិទ្យាល័យផងដែរ ក៏មានមានគោលដៅបង្កើតឱកាសទាំងអស់នេះផងដែរ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានមានប្រសាសន៍ថា៖
លោក ថូម៉ាស បានបន្ថែមទៀតថា៖
វីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ នឹងត្រូវចាក់បញ្ចាំងលើទំព័រហ្វេសប៊ុករបស់ សមាគម FUSAAC និង Smart for Cambodia និង គេហទំព័រផ្លូវការរបស់ សមាគម FUSAAC តាមរយៈ www.fusaac.org។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.facebook.com/fusaac ឫ www.facebook.com/smartforcambodia ។
សូមទស្សនាវីដេអូបន្ថែមខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]