អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ស្ដីពីការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ និងការចំណាយកញ្ចប់ថវិកា ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលមួយផ្នែក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក។ ដំបូងឡើយ លោក ត្រាំ បានបដិសេធចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ ដោយគាត់និយាយថាចង់ឲ្យប្រជាជនទទួលបានថវិកាមួយដងក្នុងចំនួនច្រើន។
ការពន្យារពេលនេះមានន័យថា ជនជាតិអាមេរិករាប់លាននាក់បានបាត់បង់អត្ថប្រយោជន៍ឥតការងារធ្វើជាបណ្ដោះអាសន្ន។ កញ្ចប់ជំនួយដែលមានតម្លៃ៩០០ប៊ីលានដុល្លារត្រូវបានអនុម័តដោយសភា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ។ វាជាផ្នែកមួយនៃកញ្ចប់ចំណាយ២.៣ទ្រីលានដុល្លារ ដែលរួមបញ្ចូល១.៤ទ្រីលានដុល្លារសម្រាប់ចំណាយរបស់រដ្ឋាភិបាលសហព័ន្ធធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើលោក ត្រាំ មិនបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ទៅជាច្បាប់នៅពាក់កណ្ដាលអធ្រាត្រថ្ងៃចន្ទនោះទេ ការបិទរដ្ឋាភិបាលមួយផ្នែកនឹងត្រូវបានចាប់ផ្ដើម ដរាបណាអ្នកតាក់តែងច្បាប់អនុម័តសេចក្ដីព្រាងច្បាប់បញ្ឈប់បញ្ហា។ អត្ថប្រយោជន៍នៃការបាត់បង់ការងារធ្វើនឹងត្រូវបានស្ដារឡើងវិញ។
លោក ត្រាំ ធ្លាប់រងសម្ពាធពីសភាទាំងសងខាង ដើម្បីចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ទៅជាច្បាប់។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានព្រមានពីផលវិបាកដ៏សាហាវ ប្រសិនបើលោក ត្រាំ បន្តពន្យារពេលការចុះហត្ថលេខានេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]