យល់ដឹង៖ តើមនុស្សស្រី ដែលមាននាម ជាប្រពន្ធគេទាំងអស់ មានអារម្មណ៍ យ៉ាងណាដែរ នៅពេលដែល ចាប់បានប្តី មានស្រីហើយ តែប្តីក៏បែរជា និយាយតបមកថា អូនកុំភ័យ កុំខ្វល់ច្រើនអ្វី បងមានស្រីក្រៅមែន តែគ្រាន់តែ សម្រាប់កំដរ អារម្មណ៍តែប៉ុណ្ណោះ យ៉ាងណាក៏ គេមិនល្អដូចអូន បងស៊ីក្រៅមែន តែបងមិនចោល ប្រពន្ធកូនទេ?
ជឿជាក់ថា គ្មានមនុស្សស្រី ណាម្នាក់ដែល អាចទ្រាំទ្រ បាននោះទេ នៅពេលដែល ដឹងថាសា្វមី ដែលខ្លួនកំពុង តែស្រលាញ់ហើយ ដេកឳបជាប់ ទ្រូងរាល់ថ្ងៃ បែរជាកំពុងតែ លួចលាក់មាន ស្រីខាងក្រៅ ផ្សេងទៀតនោះ។ ទោះបីជា មនុស្សស្រីម្នាក់នោះ មានចិត្តទូលាយ បែបណាក៏ដោយ ក៏ពិបាកនឹង ធ្វើចិត្តបានដែរ ព្រោះគ្មាន មនុស្សស្រីណា ដែលចង់បាន ប្តីមួយរួមគ្នា និងស្រីក្រៅដទៃ ទៀតនោះទេ។
ពេលខ្លះ យើងអាចយក ចិត្តគេដាក់ ចិត្តយើងវិញ សួរថាប្រសិន បើប្រពន្ធយើង លួចមានប្រុសខាងក្រៅវិញ ហើយនាងមកប្រាប់ អ្នកថាបងកុំភ័យ អូនមានប្រុសក្រៅមែន តែអូនមិន ចោលបងទេ? តើក្នុងនាម អ្នកជាស្វាមី មានអារម្មណ៍ យ៉ាងដូចម្តេចដែរ? តើអ្នកនៅអាច សប្បាយហើយ បើចិត្តទូលាយ ឲ្យប្រពន្ធអ្នក ទៅខាងក្រៅមាន ប្រុសទៀតដែរទេ?
ត្រឡប់មកវិញ មនុស្សប្រុសដែល ជាប្តីសូមកុំចាត់ទុក ប្រពន្ធជាមនុស្សយន្ត ឬជាទីងមោង ចាំផ្ទះ អ្នកប្រើពាក្យបែបនេះ ហើយធ្វើទង្វើបែបនេះ ធ្លាប់ដែលគិត ក្នុងចិត្តថា ប្រពន្ធអ្នកឈឺចាប់ដែរទេ? ប្រពន្ធអ្នក នាងក៏ជាមនុស្ស មានចិត្ត មានឈាម មានមនោសញ្ចេតនា មានការឈឺចាប់ ចេះស្រក់ទឹកភ្នែក ដូចគ្នាដែរ។
ហើយជាក់ស្តែង មនុស្សប្រុសខ្លួនឯង ក៏ដឹងដែរថា មនុស្សស្រីក្រៅ ក៏មិនអាល្អ ប្រៀបស្មើ និងប្រពន្ធខ្លួនឯង ដែលធ្លាប់ នៅតស៊ូលំបាក ជាមួយគ្នាពី បាត់ដៃទទេរ នៅដឹងពីទុក្ខធុរៈ ទឹកក្តៅទឹកត្រជាក់ រាល់ថ្ងៃនេះដែរ។ តែហេតុអ្វី ដឹងថាគេមិនល្អ គេចង់បានតែលុយកាក់ និងភាពហ៊ឺហារ ពីខ្លួនហើយ នៅតែត្បុលក្បាល ទៅរកគេទៀត។ អ្នកសុខចិត្ត ព្រោះតែចំណង់ ភាពភ្លើតភ្លើនមួយពេល ក៏មកបំផ្លាញ នៅសុភមង្គល និងមនោសញ្ចេតនា ប្តីប្រពន្ធដែលខំសាង ជាមួយគ្នាមក អស់ជាច្រើនខែ ច្រើនឆ្នាំមកទៅវិញ។
អ្នកត្រូវចាំថា ប្រពន្ធទ្រាំព្រោះនាង នៅគិតពីកូន និងសង្ឈឹមថា អ្នកអាចកែប្រែ។ តែកុំយក ការអត់ធ្មត់ និងភាពឈឺចាប់ របស់នាងមក ជាន់ឈ្លីរហូតដល់ ដំណាក់កាលមួយ នាងទ្រាំលែងបាន ចង់ចែកផ្លូវ អ្នកក៏បែរជា មករកលេសថា ឲ្យគិតពីកូនៗផង។ តែបើក្នុងនាម អ្នកជាមនុស្សប្រុស ជាប្តីមួយរូប ដែលមាន ទំនួលខុសខ្ពស់ ខ្វល់ខ្វាយពី សុខទុក្ខប្រពន្ធកូន មិនមែនអ្នកក្បត់ចិត្តប្រពន្ធ ហើយទៅលួចលាក់ មានស្រីខាងក្រៅ ទៀតនោះ។ ជារួម ហេតុអ្វីមនុស្សស្រីត្រូវ ទ្រាំការឈឺចាប់នេះ តែម្នាក់ឯង ស្របពេលដែល អ្នកកំពុងតែរីករាយ និងស្រីខាងក្រៅនោះ?
ហេតុដូច្នេះ ជីវិតប្តីប្រពន្ធ បើចង់រក្សា នៅភាពរីករាយ សុភមង្គល ទុកក្តេរិ៍ឈ្មោះល្អ ឲ្យកូនចៅគោរព គប្បីត្រូវប្រកាន់ភ្ជាប់ នៅទំនាក់ទំនង រវាងមួយនិងមួយ ជឿទៅថាគ្មាន មនុស្សស្រីខាងក្រៅណា ដែលល្អជាង ប្រពន្ធកូនយើងនោះទេ។ ពោលបើ ស្រីខាងក្រៅ ល្អពិតមែន មិនមែនគ្មានសមត្ថភាព រកប្តីមួយតែឯង ហើយបែរជាមក ដណ្តើមរបស់គេនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]