បរទេស៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញវិធីដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការធ្វើដំណើរតាមផ្លូវអាកាស ខណៈពេលដែលយន្តហោះអគ្គិសនី និងប្រេងឥន្ធនៈជំនួសមិនទាន់មានជាផ្លែផ្កានៅឡើយ។ សារព័ត៌មាន Wired បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Oxford បានបំលែង CO2 ដោយជោគជ័យទៅជាប្រេងឥន្ធនៈយន្ដហោះ ដែលជួយបង្កើនលទ្ធភាពនៃការបញ្ចេញឧស្ម័នសូន្យសុទ្ធ (net zero emissions) របស់យន្ដហោះ។

បច្ចេកទេសនេះមានប្រសិទ្ធភាពក្នុងការបញ្ច្រាស់ដំណើរការនៃការដុតឥន្ធនៈ ដោយពឹងផ្អែកលើវិធីសាស្ត្រចំហេះសរីរាង្គ។ ក្រុមអ្នកស្រាវជ្រាវបានកម្តៅអា​ស៊ីត​ស៊ី​ទ្រិច អ៊ីដ្រូសែន និងកាតាលីករដែលមានសារធាតុដែក ប៉ូតាស្យូម និងម៉ង់ហ្គាណែសដើម្បីបំប្លែង CO2 ទៅជាឥន្ធនៈរាវដែលមានសមត្ថភាពផ្តល់ថាមពលដល់យន្តហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធីសាស្រ្តនេះមានតំលៃថោកមិនស្មុគស្មាញ និងប្រើវត្ថុធាតុដើមធម្មតា។ វាថោកជាងដំណើរការដែលប្រើដើម្បីបំលែងអ៊ីដ្រូសែននិងទឹកទៅជាប្រេងឥន្ធនៈ។

យន្តហោះ

អ្នកស្រាវជ្រាវកំពុងជជែកជាមួយដៃគូឧស្សាហកម្ម ហើយក៏មិនជួបប្រទះនឹងឧបសគ្គវិទ្យាសាស្ត្រណាមួយធំដុំដែរ។ វាក៏អាចជាជម្រើសមួយក្នុងចំណោមជម្រើសដែលអាចទទួលយកបានបំផុតសម្រាប់កងនាវាផងដែរ។ ដំណើរការនៃការបំលែងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍រក្សាយន្តហោះដែលមានស្រាប់របស់ពួកគេដោយប្រើអព្យាក្រឹតភាពកាបូន (Carbon Neutral) មុនពេលដែលពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ការបែរទៅរក eco-friendly៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]