ភ្នំពេញ៖ កាលពីមុនធ្លាប់ស្រមៃចង់បានស្មាតហ្វូន ដែលមានមុខងារ Ultra Night Video មែនទែន ដើម្បីជំនួយក្នុងការថតវីដេអូពេលមានដំណើរកម្សាន្ត ឬជួបជុំមិត្តភក្តិនៅពេលយប់ម្តងៗ ព្រោះឥឡូវម្នាក់ៗពេញនិយម និងចូលចិត្តថតវីដេអូសប្បាយៗចែករំលែក ឬ Add Story ខ្លីៗក្នុង Facebook និង Instagram ជាដើម។ ពេលខ្លះចង់ថតវីដេអូពេលយប់ ឬស្ថានភាពងងឹតៗមិនសូវមានពន្លឺពិតជាពិបាកមែនទែន ព្រោះថតមកមនុស្សពណ៌ខ្មៅ ផ្ទៃព្រាលៗ ហើយពេលខ្លះត្រូវយកភ្លើង LED ទៅជាមួយទៀតទើបថតវីដេអូឃើញភ្លឺ និងច្បាស់។
![](https://s9.kh1.co/80/808585ccb94a479f8be841abe0da6f7263d1044b.png)
ជាក់ស្តែងនៅក្នុងអំឡុងពេលនេះតែងតែមានការចូលរួមកម្មវិធីឆ្លងឆ្នាំសកល កម្មវិធីជប់លៀងធំៗប្រចាំឆ្នាំ ឬជួបជុំក្រុមគ្រួសារសប្បាយៗ ហើយកម្មវិធីទាំងអស់នោះភាគច្រើនធ្វើនៅពេលយប់ ដូច្នេះការថតរូប និងថតវីដេអូទុកជាអនុស្សាវរីយ៍ទុកឆ្លងឆ្នាំពិតជាសំខាន់។ តើអ្នកនឹងធ្វើបែបណានៅពេលដែលទីតាំងងងឹតហើយត្រូវថតទាំងរូបភាព និងវីដេអូ?
ពេលនេះឈប់បារម្ភ លែងជាបញ្ហាទៀតហើយ! OPPO Reno5 មានមុខងារថតវីដេអូច្បាស់នៅពេលយប់ Ultra Night Video ដែលធ្វើឲ្យការថតវីដេអូនៅពេលយប់ចំពោះទីតាំងដែលគ្មានពន្លឺគ្រប់គ្រាន់នៅតែភ្លឺច្បាស់ និងស្រស់ស្អាត។ ហើយមុខងារនេះក៏បានបំពាក់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយជាមួយការអាប់ដេត AI Camera ជំនាន់ថ្មីដែលនឹងមិនឲ្យអ្នកគាំទ្រ OPPO ខកបំណងឡើយ។
![](https://s9.kh1.co/cb/cbab4b7f055eb2223a3357e309ce99a78a73b3d0.png)
ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់ OPPO Reno5 ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ គឺបានអាប់ដេតមកជាមួយ AI Camera ជំនាន់ថ្មី 2.0 ជាអ្វីដែលមហាជនគ្រប់ទិសទីតែងតែទន្ទឹងរង់ចាំ។
ជាការពិតណាស់! រាល់ពេល OPPO ប្រកាសចេញត្រកូល Reno ម៉ូដែលថ្មីម្តងៗសឹងតែផ្ទុះ និងផ្អើលអស់ទីផ្សារស្មាតហ្វូនតែម្តងព្រោះ OPPO មិនដែលធ្វើឲ្យអតិថិជន ឬហ្វេនៗខកបំណង ឬទាស់ចិត្តឡើយ។ ហើយក្រៅពីការអាប់ដេតមុខងារ និងបច្ចេកវិទ្យាទំនើបៗ OPPO ក៏បានខិតខំច្នៃប្រឌិត និងបង្កើនគំនិតឌីហ្សាញថ្មីៗជាហូរហែជាមួយការតុបតែងរូបរាងដ៏ស្លីម ដើម្បីបង្កើនស្មាតហ្វូនត្រកូល Reno ឲ្យកាន់តែលេចធ្លោ ស៊ីវិល័យ និងទាក់ទាញ។ លើសពីនេះ OPPO កាន់តែខិតខំអភិវឌ្ឍន៍នូវបច្ចេកវិទ្យាកាមេរ៉ាមុខស៊ែលហ្វី និងកាមេរ៉ាក្រោយឲ្យកាន់តែអស្ចារ្យ ដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តថតរូបស្អាតៗបង្ហោះលើបណ្តាញសង្គម ដោយមិនចាំបាច់អង្គុយហត់នឹង Edit រូបនោះទេ។
![](https://s9.kh1.co/e8/e898f9dbcc5c510902a9bd222d0ad4f306f3ed27.jpg)
អូ! តាមពិតដោយសារ OPPO ប្រកាសនៅលើផេកហ្វេសប៊ុកផ្លូវការគ្រោងនឹងចេញ OPPO Reno ស៊េរីថ្មីគឺ OPPO Reno5 សម្រាប់ឆ្នាំថ្មី 2021 អ៊ីចឹងតើ! ទើបបានក្រុមហ៊ុន OPPO បានបង្កើតកម្មវិធីមួយឡើងដោយមានឈ្មោះថា Hi-5 Moment កំពុងផ្ទុះខ្លាំងដោយសារមានបងប្អូនសឹងតែគ្រប់មជ្ឈដ្ឋាននាំគ្នាចូលរួមថតរូបលើកដៃ Hi-5 គ្នារួចបង្ហោះ (Upload) រូបនោះចូលទៅក្នុងវេបសាយ ដើម្បីមានឱកាសកោសរង្វាន់ចំនួន 2 ដងជារៀងរាល់ថ្ងៃ ដែលរង្វាន់ទាំងអស់មានតម្លៃសរុបប្រមាណ $5000 រួមមាន៖ ទូរស័ព្ទដៃ OPPO Reno5, OPPO Watch, OPPO Enco W31, OPPO Enco W11 និង 18W Powerbank 10000mAh។
![](https://s9.kh1.co/22/22ce83a888b3e36dc4ea7e0cb32824ed5a276c39.png)
![](https://s9.kh1.co/ae/ae94b235cb2dc915a9732a0144a0ac364d0541d8.jpg)
![](https://s9.kh1.co/77/771d69e3605e81266a1fc182f91c30970f4634cd.jpg)
![](https://s9.kh1.co/fb/fb17c3a3245df91d0d7953f87754948ee92a5e5e.png)
![](https://s9.kh1.co/90/903c324b6d25f544f0211413ff7b53761137e680.jpg)
សម្រាប់ការចូលរួមលេង លោកអ្នកត្រូវរក្សាទុក ឬ Screen Shot លេខផ្សងសំណាង នោះលោកអ្នកនឹងមានឱកាសឈ្នះទូរស័ព្ទស៊េរីថ្មី OPPO Reno5 ដោយគ្រាន់តែរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធី «2021 អបអរជាមួយគ្នា BY OPPO RENO5» នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 លើផេកហ្វេសប៊ុកផ្លូវការ OPPO & ហង្សមាស វេលាម៉ោង 6 ល្ងាច ដល់ម៉ោង 8 យប់។
កម្មវិធី Hi-5 Moment នេះគឺចាប់ផ្តើមនៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី09 ខែមករា ឆ្នាំ2021។ ចាំកាលទៀតបន្តចូលរួមលេងទាំងអស់គ្នា ឱកាសឈ្នះមិនទាន់ហួសពេល។ សម្រាប់ព័ត៌មានបន្ថែមពីស្មាតហ្វូនស៊េរីថ្មីរបស់ OPPO លោកអ្នកអាចរង់ចាំតាមដានបន្តទៀតនៅលើផេកហ្វេសប៊ុករបស់ OPPO៕
![](https://s9.kh1.co/09/09d5d4f6fc61e611305249d4822a9c3f71ab22ee.jpg)
តោះ! កុំភ្លេចចុចតំណ Link ខាងក្រោមនេះចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ ៖https://hi5.oppomobile.com.kh/160752729390617 fbclid=IwAR08UegoRU3xZj7xX3jyE1VTIyDY869nzURFf8WUj5xQ-cTdWM-u7IaO2FM
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]