កូរ៉េខាងត្បូង ៖ អ្នកលេងអ៊ីនធើណែត ក៏ដូចជាអ្នកគាំទ្រជាច្រើន បានចាប់ផ្តើមប្រតិកម្ម និងនិយាយអំពីអ្នកគ្រប់គ្រងដែលបាន ស្តីបន្ទោសឲ្យ Park Bom កំឡុងដែលនាងបាន Live វីដេអូក្នុង Instagram របស់នាង ។

ថ្មីៗនេះ នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ នេះ Park Bom បាន Live វីដេអូក្នុងគណនី Instagram របស់នាង ដើម្បីជជែកជាមួយនឹងអ្នកគាំទ្រ។ ក្រោយមកបានប៉ុន្មាននាទី អ្នកគ្រប់គ្រងរបស់នាង ក៏បានបើកទ្វាចូលមកក្នុងបន្ទប់របស់ តារាស្រីរូបនេះ ព្រមទាំងស្តីបន្ទោសនាងដែលមិនបានលើកទូរស័ព្ទ ហើយឲ្យនាងបិទការ Live វីដេអូ ថែមទៀត។
Park Bom's manager disrespected her while she was live on Instagram.#RespectParkBom
— Høρε 🖤 (@Make_A_Wish57) December 25, 2020
Remember who a label makes money with: their artists.
So @dnation_ent, you better protect her and let her be in contact with her fans.#ParkBompic.twitter.com/YefyTKQmNa
ទន្ទឹមនឹងនោះ អ្នកគាំទ្រចាប់ផ្តើមជជែកគ្នា អំពីឥរិយាបទរបស់អ្នកគ្រប់គ្រងរូបនោះ និងហេតុផលដែល Park Bom មិនប្រើបណ្តាញសង្គម និងលុបរាល់រូបថតថ្មីៗ ដែលនាងបានចែករំលែក ក្នុងរយៈពេលពីរទៅបីនាទី អាចមកពីអ្នកគ្រប់គ្រងរបស់នាង ឬ DNation (ផលិតកម្មដែល Park Bom កំពុងធ្វើការ)។


បន្ទាប់ពីនោះ #RespectParkBom ក៏បានក្លាយជានិន្នាការល្បីមួយ ចំនួន ៣ប្រទេស ក្នុងរយៈមួយម៉ោង ប៉ុន្តែទោះជាយ៉ាងណា ផលិតកម្ម DNation មិនទាន់ធ្វើសេចក្តីរាយការណ៍អ្វីទេ ទើបធ្វើឲ្យមាននិន្នាការថ្មីគឺ #GiveInfoDnation ដើម្បីស្នើសុំការបំភ្លឺ ពីផលិតកម្មរបស់ Park Bom។
[PROJECT] KNOW HOW TO SEND EMAIL TO @dnation_ent about what happened in the last live of #ParkBom; follow the thread#RespectParkBom pic.twitter.com/NcomBNMtqZ
— Høρε 🖤 (@Make_A_Wish57) December 26, 2020
ស្របគ្នានោះ ពួកគេបានលើកហេតុផលថា ទោះជា Park Bom នៅជាអ្នកហ្វឹកហាត់ ក៏ក្រុមហ៊ុនចាស់របស់នាងមិនដែលធ្វើបែបនេះដាក់នាងដែរ៕



ចុះប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហានេះ!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]