បរទេស៖ យោងតាម Unilad បានរាយការណ៍មកថា បទចំរៀងគ្រិស្ដម៉ាស់ប្រចាំត្រកូល របស់ Mariah Carey នៅតែជួយឲ្យ តារាចម្រៀងស្រីចាស់វស្សារូបនេះ រកលុយបានច្រើនយ៉ាងសន្ធឹកសន្ធាប់ ជាមួយចំនួនទឹកប្រាក់ ដែលគួរឲ្យមិនជឿ ទោះបីបទចម្រៀងមួយនេះចេញបាន ២៦​ ឆ្នាំហើយក្តី។

ជាក់ស្តែង បទចម្រៀង មានចំណងជើងថា «All I Want for Christmas Is You» ដែលបទមួយនេះ ជួយឱ្យនាងរកចំណូលបានជាមធ្យម ២,៦ លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមរបាយការណ៍របស់ The Economist ក្នុងឆ្នាំ ២០១៧ បទមួយនេះ រកបានចំណូលសរុប ៦០ លានដុល្លារ ចាប់តាំងពីបានចេញផ្សាយនៅឆ្នាំ ១៩៩៤ មកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា «All I Want for Christmas Is You» បានជាប់ចំណាត់ថ្នាក់លេខមួយនៅលើតារាងតន្រ្តីចក្រភពអង់គ្លេសផងដែរ យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលបទចម្រៀងមួយនេះទទួលបានជោគជ័យចាប់តាំងពីបានចេញផ្សាយ ក៏ព្រោះតែបទមួយនេះ បានហក់លោតខ្ពស់បំផុតបានត្រឹមតែលេខ ២ តែប៉ុណ្ណោះលើតារាងប្រទេសអង់គ្លេស៕

សូមទស្សនារូបភាពខាងក្រោម៖

Mariah Carey
Mariah Carey
Mariah Carey
Mariah Carey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]