ភ្នំពេញ៖ ទទួលស្គាល់ពីប្រជាប្រិយភាពរបស់ពិធីការិនីដ៏ល្បីប្រចាំប្រទេសប្រទេសកម្ពុជាគឺ ឌួង ហ្សូរីម៉ា ដែលមានភាពល្បីល្បាញខ្លាំង តាមរយៈការនិយាយស្តី វោហារស័ព្ទដ៏មានទឹកដម ដែលញ៉ាំងឲ្យកម្មវិធីដែលអ្នកនាង បានចូលរួមគឺរមែងទទួលបាន ការសប្បាយរីករាយយ៉ាង អធិកអធមផងដែរ។
ជាការពិតណាស់ ក្រៅពី វោហារស័ព្ទដ៏បុិនប្រសព្វ តារាមួយដួងនេះ ក៏មានសម្រស់ដ៏ស្រស់ស្អាតខ្លាំងផងដែរ ដែលមើលទៅស្អាតតាមបែប ស្រគត់ស្រគុំនិង សុភាពរាបសារផងដែរ ដែលមានលក្ខណៈសក័្ខសមជាមួយនឹងឈុតបុរាណខ្មែរខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងថ្មីៗនេះ ឌួង ហ្សូរីម៉ា បានបង្ហោះរូបភាព តែងខ្លួនដោយស្លៀកឈុតបុរាណ៣សម័យខុសៗគ្នា ដោយតាំងពីឆ្នាំ២០០៣ ឆ្នាំ២០១២និង ឆ្នាំ២០២០ ដោយសុទ្ធតែជាឈុតសម័យបុរាណកាលសម័យមុនៗដែល ដូនតាខ្មែរបានបន្សល់ទុករចនាបទសម្រាប់កូនខ្មែរជំនាន់ក្រោយយកមកប្រើប្រាស់ផងដែរ ចំណែកសម្លៀកបំពាក់ទាំង៣ម៉ូតនេះ គឺមានលក្ខណៈពិសេសនិង ប្រណីតខុសៗគ្នា ដែលមានលក្ខណៈសុីចង្វាក់ខ្លាំងជាមួយនឹងរូបរាងស្លីម ល្វត់ល្វន់និង ទឹកមុខស្រស់ប្រិមប្រិយ ដែលសម្រស់ដ៏ស្រស់ស្អាតរបស់ តារាម្នាក់ម្នាក់នេះ គឺពិតជាសក្ខ័សមជានារីខ្មែរពិតៗផងដែរ។
បន្ទាប់ពីបានឃើញ ពិធីការិនីរូបនេះតែងខ្លួនបែបឈុតបុរាណទាំងបីសម័យកាលដូច្នេះ អ្នកគាំទ្រក៏ដូចជាមហាជន ក៏បាននាំគ្នាសរសើរអំពីសម្រស់ដ៏ស្អាត របស់អ្នកនាង ក៏ដូចជាឈុតបុរាណខ្មែរយើងផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]