កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៨ ធ្នូ គេហទំព័រ Naver បានរាយការណ៍មកថា Rain ដែលអ្នកគ្រប់គ្នាស្គាល់ជា លីយ៉ុងជេ បានក្លាយជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី My Little Old Boy ដោយតារាសម្តែងរូបនេះ ក៏បានចែករំលែកទិដ្ឋភាពនៃស្នេហា និងជីវិតរៀបការរបស់លោក ទៅកាន់មហាជន។

ទន្ទឹមនឹងនេះដែរ នៅក្នុងកម្មវិធីនេះ តារាសម្តែងក្នុងរឿង បំណុលផ្ទះ ជំពាក់ស្នេហ៍ បានចែករំលែករឿងរ៉ាវនៃពិធីមង្គលការដ៏សាមញ្ញរបស់លោកជាលើកដំបូង ជាមួយនឹង Kim Tae Hee ដែលបានប្រព្រឹត្តិនៅឆ្នាំ ២០១៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាចម្រៀង និងតារាសម្តែងរូបនេះ បាននិយាយថាមង្គលការរបស់លោកចំណាយតែជាង ៩០០ ដុល្លារ និងមានការចូលរួមតែ សមាជិកគ្រួសារតិចតួចតែប៉ុណ្ណោះ ដោយតារាប្រុសរូបនេះ ក៏មិនទទួលយកអំណោយផងដែរ។

ក្រៅពីនេះ លោកប៉ាកូនពីររូបនេះ ក៏បានបង្កការភ្ញាក់ផ្អើលក្នុងកម្មវិធីនេះផងដែរ នៅពេលដែលលោកបង្ហើបពីតម្លៃចិញ្ចៀនរៀបការរបស់លោក មានតម្លៃត្រឹមតែប្រមាណជា ៤៥០ ដុល្លារប៉ុណ្ណោះ។

លើសពីនេះស្វាមីរបស់ Kim Tae Hee បានបន្ថែមថា គម្រោងរៀបអាពាហ៍ពិពាហ៍តូច និងសាមញ្ញមួយនេះ ត្រូវបានយល់ព្រមដោយលោក និងភរិយាតាំងពីដំបូង ក៏ព្រោះតែអ្នកទាំងពីរមិនចង់ខ្ជះខ្ជាយលុយច្រើនពេកទេ ដោយពួកគេចង់មានមង្គលការធម្មតាស្រួលៗ និងសាមញ្ញ ដូចជារបៀបរស់នៅរបស់អ្នកទាំងពីរដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម ៖

Rain
Rain
Rain
Kim Tae Hee និង Rain

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]