កូរ៉េខាងត្បូង ៖ MBC បានត្រឡប់មកវិញ សាជាថ្មីម្តងទៀត ជាមួយនឹងកម្មវិធីប្រគុំតន្រ្តីប្រចាំឆ្នាំរបស់ពួកគេ ហើយវាក៏ធ្វើឲ្យអ្នកគាំទ្រ ទន្ទឹងរង់ចាំពីភាពអស្ចារ្យ ថាដូចឆ្នាំមុនៗ ដែរឬទេ។
ជាមួយគ្នានេះផងដែរ កម្មវិធី MBC Gayo Daejejeon ២០២០ ត្រូវបានគេស្គាល់ថា ជាកម្មវិធីប្រគុំតន្រ្តីមួយយ៉ាងធំ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរួមគ្នារាប់ថយក្រោយ ឆ្លងឆ្នាំសម្រាប់អ្នកគាំទ្រ និង Idol របស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![](https://s9.kh1.co/f7/f7c54bc1c9d13be0d62511d7536be268f1b756c7.jpg)
ជាក់ស្តែងឆ្នាំនេះ ក៏ដូចគ្នាដែរ មានសិល្បករល្បីៗជាច្រើន ត្រូវបានប្រកាសឈ្មោះថានឹងចូលរួម ក្នុងនោះរួមមានលោក J.Y. Park X Rain តារាចម្រៀងស្រីទោល Uhm Junghwa តារាចម្រៀង Song Gain X Henry តារាចម្រៀងប្រុស Lim Youngwoong ក្រុម MAMAMOO ក្រុម NCT ក្រុម GOT7 ក្រុម ITZY ក្រុម STRAY KIDS ក្រុម TWICE លោក Kang Seungyoon លោក Norazo ក្រុម THE BOYZ តារាស្រី Kim Shinyoung ក្រុម MONSTA X ក្រុម (G)I-DLE ក្រុម IZ*ONE ក្រុម AESPA ក្រុម OH MY GIRL ក្រុម LOONA តារាចម្រៀងស្រី Jessi និងតារាចម្រៀងប្រុស Paul Kim។
![](https://s9.kh1.co/f2/f254eced2b2aa4a4473a45503bbc9149175f18ff.jpg)
![](https://s9.kh1.co/c0/c07a871ba8bbe76fe62a01d5f83fec179b40b2e8.jpg)
គួរបញ្ជាក់ផងដែរថា ការសម្តែងទាំងអស់ គឺនឹងត្រូវធ្វើការថតទុក ដោយគ្មានការចូលរួមផ្ទាល់ពីអ្នកគាំទ្រនោះទេ ដើម្បីសុវត្ថិភាពដល់សិល្បករ បុគ្គលិក ក៏ដូចជាប្រជាជនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការរក្សាគម្លាត។
![](https://s9.kh1.co/97/9770b8e9f02b782c1886e38c214e90d6d92f620b.jpg)
![](https://s9.kh1.co/8c/8c96a22215a0718bceb23a48b20db8c61b5b0ed2.png)
កម្មវិធី MBC Gayo Daejejeon ២០២០ នេះ នឹងត្រូវធ្វើការចាក់ផ្សាយនៅម៉ោង ៩ យប់ថ្ងៃទី ៣១ (ម៉ោងនៅកូរ៉េ)៕
![](https://s9.kh1.co/d7/d76a0d220386b79529a1d7d684cd71ed99e6b584.webp)
![](https://s9.kh1.co/2d/2d1799b4f237caec8a87d6ba345ce2afa9607b89.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]