កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ ខាងក្រុមហ៊ុន SM Entertainment បានប្រកាសធ្វើ Online Concert មួយគឺ SM TOWN LIVE Culture Humanity ដែលនឹងធ្វើឡើងនៅថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០។ សូមបញ្ជាក់ផងដែរថា ការប្រគុំតន្រ្តីតាមអ៉ីនធើណែតនេះ ធ្វើឡើងដោយឥតគិតថ្លៃ ហើយមានវត្តមានសិល្បករជាច្រើន ក្រោមការមើលថែរបស់ SM ផងដែរ។

ជាការពិតណាស់ វត្តមានរបស់ក្រុមចម្រៀងនារី Red Velvet ធ្វើឲ្យក្រុមអ្នកគាំរីករាយមិនតិចទេ ពេលឃើញសមាជិកទាំង ៥ នាក់ ក្នុងសេចក្ដីប្រកាសរបស់ SM បន្ទាប់ពីមានក្រុមនេះមានបញ្ហាចម្រូងចម្រាស។

ជាក់ស្ដែង ដូចជា Irene ត្រូវគេរិះគន់ពីសកម្មភាពរបស់នាង ទៅកាន់ក្រុមការងារ កាលពីដើមឆ្នាំ ២០២០ ហើយ Wendy ក៏មានរបួសជើងកាលពីឆ្នាំមុន ពេលសម្ដែងនៅក្នុងកម្មវិធី SBS Gayo Daejeon។

ទន្ទឹមនឹងនេះផងដែរ ហ្វេនៗបានចែករំលែករូបភាពរបស់ Red Velvet ជាហូរហែ ព្រមទាំងនាំគ្នាបង្ហាញអារម្មណ៍រីករាយ និងអរគុណដល់ SM ដែលរៀបចំកម្មវិធីនេះឡើង ធ្វើឲ្យពួកគេបានឃើញ Red Velvet បន្ទាប់ពីបាត់មុខមួយរយៈ៕
💌SMTOWN LIVE Ticket from #RedVelvet has arrived!
— SMTOWN (@SMTOWNGLOBAL) December 28, 2020
➫ 01.01.21 1PM KST
➫ 31.12.20 8PM PST
➫ 31.12.20 11PM EST#SMTOWN_LIVE_Culture_Humanity#IRENE #SEULGI #WENDY #JOY #YERI#SMTOWN_LIVE #SMTOWN pic.twitter.com/wM35zv75tu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]