ថៃ៖ Kitty Chicha ជាតារាស្រីមួយរូបមានភាពប៉ិនប្រសព្វក្នុងការសម្ដែងខ្សែភាពយន្ត ដោយតារារូបនេះ បានបង្ហាញស្នាដៃថតរឿងជាច្រើន តែអ្វីដែលធ្វើឲ្យទស្សនិកជនស្គាល់នាងកាន់តែច្បាស់គឺនៅក្នុងរឿង « Girl From Nowhere» កាលពីឆ្នាំ ២០១៨ ដែលគ្រប់គ្នាតែងតែហៅនាងថា Nanno។ ដោយសាច់រឿងមួយនោះ តម្រូវឲ្យតារាស្រីរូបនេះ ដើរតួជាសិស្សសាលា និងមានអត្តចរិតខុសប្លែកពីសិស្សដទៃ ហើយនាងក៏ជានារីម្នាក់ដែលមានភាពអាថ៌កំបាំងផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីតារារូបនេះ បានតំណែងជាតួឯក និងបានសម្ដែងក្នុងរឿង « Girl From Nowhere» រួចមក តារារូបនេះ ទទួលបានការគាំទ្រជាច្រើនពីមហាជន ទាំងក្នុងនិងក្រៅប្រទេស ហើយខ្សែភាពយន្តមួយនេះ បានធ្វើឲ្យតារារូបនេះ កាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈមកទល់បច្ចុប្បន្ន។ ក្រៅពីជាតារាសម្ដែង នាងក៏ជាតារាម៉ូដែលម្នាក់ ដែលគ្រប់ពេលគេតែងតែឃើញនាងបង្ហាញវត្តមានក្នុងកម្មវិធីធំៗជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើក្រឡេកទៅមើលរូបសម្ផស្ស Kitty Chicha ឃើញថានាងពិតជាមានរូបសម្រស់ស្រស់ស្អាត ទោះបីតារារូបនេះតែងខ្លួនបែបសាមញ្ញ មិនបានផាត់មុខក្រាស់ៗ តែនាងនៅតែស្រស់សោភាដដែល។ ម្យ៉ាងប្រិយមិត្តធ្លាប់តែឃើញ តារារូបនេះស្លៀកពាក់ឯកសណ្ឋានសិស្សសាលា តែបើងាកមកមើលពីការតុបតែងខ្លួនរបស់នាង ក្នុងជីវិតឯកជនវិញ នាងពិតជាមានស្ទាយ៍តែងខ្លួនស៊ីវិល័យ ថ្មីប្លែកជានិច្ច។ មិនតែប៉ុណ្ណោះ គ្រប់ពេលដែលនាងរៀបចំខ្លួន ពិតជាលេចធ្លោ ស្រស់ឆើតឆាយ ទាក់ភ្នែកធ្វើឲ្យហ្វេនលង់គ្រប់គ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]