ភ្នំពេញ៖ អ្នកណាមិនស្គាល់ ពី ម៉ៃ សុគន្ធ ដែលជាប់ឈ្មោះ ជាតារាពូកែទើសគ្រប់សកម្មភាព មិនថា ក្នុងសិល្បៈ ឬការងារផ្សេងៗ តែមួយរយៈចុងក្រោយ គឺលោក មិនសូវបញ្ចេញកាយវិការ ឬសម្តីវាយប្រហារអ្នកណាទៀតនោះទេ ដោយសារតែរវល់គិតពី ច្រមុះរបស់លោក។
តាមពិតទៅ ច្រមុះរបស់តារាប្រុសរូបនេះ បានទៅកែកុននៅប្រទេសថៃ ជាមួយនឹងការចំណាយរាប់ពាន់ដុល្លារ តែមិនបានប៉ុន្មាន ច្រមុះលោក ក៏បានធ្វើទុក្ខ រហូតបានធ្លាយជ័រខ្ទង់ច្រមុះ ចេញមកក្រៅ ដែលធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងមិននឹកស្មាន ថា លោក អាចនឹងមានបញ្ហាបែបនេះនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះស្ថានភាពច្រមុះរបស់លោកពេលនេះ ក៏បានដកខ្ទង់ចេញ ហើយបច្ចុប្បន្នច្រមុះ ក៏បានឃើញប្រហោងចំកណ្តាលយ៉ាងធំផងដែរ ព្រោះថា នេះជាវិធីតែមួយគត់ ដែលជួយកុំឲ្យច្រមុះរបស់លោក មានបញ្ហាធ្ងន់ធ្ងរជាងនេះ ហើយប្រហែលមិនយូរមិនឆាប់ នៅពេលស្ថានភាពច្រមុះ បានល្អប្រសើរ គឺលោក នឹងធ្វើការដាក់ខ្ទង់ជាថ្មី។
ប៉ុន្តែពេលនេះ លោក ក៏បានបង្ហាញអារម្មណ៍មួយ និងអមជាមួយនឹង រូបថតកាលពីមុនរបស់លោក ដោយបានសរសេរថា៖
យ៉ាងណាមិញ នេះជាសារដាស់តឿនមួយផងដែរ មុននឹងធ្វើអ្វីមួយ សូមបងប្អូន មានការគិតឲ្យបានល្អិតល្អន់បំផុត ក្នុងការកែសម្ផស្ស ព្រោះថា ពេលខ្លះ វាក៏មិនអាចធ្វើឲ្យអ្នកពេញចិត្ត ពេញថ្លើម១០០ភាគរយនោះដែរ ហើយសូមពិភាក្សាជាមួយនឹងគ្រូពេទ្យ និងស្វែងរកគ្លីនិកកែសម្ផស្សណា ដែលមានភាពជឿជាក់ និងទុកចិត្ត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]