នូវែលហ្សេឡង់៖ សត្វគីវីពណ៌សកម្រមួយដែលធ្លាប់ជម្រុញឲ្យមានការសរសេរសៀវភៅរឿងសម្រាប់ក្មេងៗនិងប្រដាប់ប្រដាក្មេងលេង បានបាត់បង់ជីវិតហើយ។ គីវីមួយនេះមានឈ្មោះថា Manukura បានញាស់នៅឆ្នាំ២០១១ ប៉ុន្តែសត្វញីមួយក្បាលនេះនៅកោះ North Island កើតមកមានរោមពណ៌សទៅវិញ។ វាបានក្លាយជាកន្លែងទាក់ទាញដ៏ធំមួយនៅមជ្ឈមណ្ឌលសត្វព្រៃ Pukaha Mount Bruce នៅកោះ North Island របស់ប្រទេសនូវែលហ្សេឡង់ និងក៏ទទួលបានប្រជាប្រិយភាពតាមប្រព័ន្ធអនឡាញផងដែរ។

ប្រដាប់ក្មេងលេងទន់ៗដែលយកលំនាំតាមសត្វគីវី Manukura ត្រូវបានគេលក់ពាសពេញពិភពលោក។ Manukura បានបាត់បង់ជីវិតដោយសុខសាន្ត កាលពីថ្ងៃអាទិត្យ អមដោយក្រុមអ្នកការពារនិងបុគ្គលិកពេទ្យសត្វ។ សត្វពណ៌សដ៏កម្រមួយក្បាលនេះនឹងត្រូវបានគេនឹករលឹកជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វគីវីរោមពណ៌សដ៏កម្របំផុតរបស់ប្រទេសនូវែលហ្សេឡង់

Manukura គឺជាសត្វដំបូងក្នុងចំណោមគីវីពណ៌សចំនួន៣ ដែលបានញាស់នៅក្នុងមជ្ឈមណ្ឌលតែមួយ ក្នុងឆ្នាំ២០១១និង២០១២។ ដំបូងឡើយ Manukura ត្រូវបានគេកំណត់អត្តសញ្ញាណថាជាសត្វឈ្មោល ប៉ុន្តែក្រោយមកទើបគេដឹងថាវាជាសត្វញីវិញ បន្ថែមពីលើលក្ខណៈដ៏វិសេសខុសគេរបស់វា។ ក្រុមអ្នកអភិរក្សនិងក្រុមហ្វេនរបស់សត្វគីវី Manukura បានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វាផងដែរ។

អ្នកនិពន្ធសៀវភៅកុមាររបស់នូវែលហ្សេឡង់ ឈ្មោះ Joy Cowley បានសរសេរអំពីសត្វគីវីពណ៌សនៅក្នុងសៀវភៅរបស់គាត់ ដែលមានចំណងជើងថា Manukura, the White Kiwi បន្ទាប់ពីអ្នកស្រីបានទស្សនាសត្វនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]