កូរ៉េខាងត្បូង ៖ Jisoo សមាជិកក្រុម BLACKPINK ត្រូវបានគេបោះឆ្នោតឲ្យជាប់ជា តារាស្រីដែលមានសម្រស់ស្រស់ស្អាតជាងគេបំផុត សម្រាប់ឆ្នាំ ២០២០ នេះដោយ TC Candler តាមរយៈការស្ទង់មតិពីអ្នកគាំទ្រ ប៉ុន្តែហ្វេនមិនសប្បាយចិត្ត ពីរបៀបដែលក្រុមហ៊ុនបានប្រកាសពីនាង។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន TC Candler បានបង្ហាញលទ្ធផលនៃការបោះឆ្នោត សម្រាប់ចំណាត់ថ្នាក់ តារាស្រីដែលមានសម្រស់ស្រស់ស្អាតបំផុត ក្នុងឆ្នាំ ២០២០ ទាំង ១០០។ ក្នុងនោះ Jisoo ទទួលបានចំណាត់ថ្នាក់លេខ ៥០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនមានការខឹងសម្បាយ៉ាងខ្លាំង ដោយសារចំណងជើង នៅពីក្រោមរូបថតរបស់នាង ដោយវាបានពណ៌នាថា Jisoo ជាតារាចម្រៀង អ្នករាំ និងតារាម៉ូដែល ដែលមានអាយុ ២៥ ឆ្នាំ (ទោះបីពួកគេភ្លេចបន្ថែម “តារាសម្តែង” ក៏ដោយ) តែពួកគេបែបជាសរសេរថា “ភាសាអង់គ្លេសរបស់នាងគួរឲ្យអាណិត ឬអន់”។

គួរបញ្ជាក់ផងដែរថា ឈ្លាដែលនិយាយថា “ភាសាអង់គ្លេសរបស់ Jisoo គួរឲ្យអាណិត” គឺចាប់ផ្តើមពីពេលដែលសមាជិកក្រុម BLACKPINK មាន Summer Diary ២០១៩ នៅ Hawaii ពេលដែល Jisoo ព្យាយាមនិយាយភាសាអង់គ្លេសតែមិនបានល្អ ក្រោយមក Lisa ក៏បានសរសេរឈ្លានេះ នៅលើនំប៉ាវរបស់ Jisoo។
jennie said it was fun seeing the improvement of jisoo's English during world tour! & when JN asked JS why did her english improved suddenly, JS said "I have confidence" rosie also said JS's choice of words is no joke#KillThisLove for #TheMusicVideo on #PCAs @ygofficialblink pic.twitter.com/2Z7ZWhTds3
— 지로 (@_parkchaengs) September 11, 2019
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនិយាយថា ការប្រកាសលទ្ធផលនេះមានភាពត្រឹមត្រូវ នឹងធំគ្រប់គ្រាន់មិនអាចដាក់ចំណងជើងឲ្យនាងបែបនេះបានទេ វាជាការមើលងាយដល់ Jisoo ។ ក្រោយមក មិនយូរប៉ុន្មានអ្នកគាំទ្របានចាប់ផ្តើមអំពាវនាវឱ្យ TC Candler សុំទោស Jisoo ។ ភ្លាមៗបន្ទាប់ពីចលាចលនេះបានចាប់ផ្តើមកើតឡើង TC Candler បានផុសក្នុងបណ្តាញសង្គម Twitter ដើម្បី បញ្ចប់រឿងនេះ ដោយនិយាយថា “Jisoo នឹងចូលចិត្តរឿងកំប្លែងនេះ”។
If you don't get that the Jisoo line was HER OWN JOKE... then I don't know what to tell you. We love Jisoo... and she will like that joke. End of discussion.
— TC Candler (@tccandler) December 28, 2020
ទន្ទឹមនឹងនោះ អ្នកគាំទ្រភាគច្រើនមិនសប្បាយចិត្ត នឹងការឆ្លើយតបរបស់ TC Candler ហើយក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ជួយដោះស្រាយ និងកត់សម្គាល់ ព្រមទាំងលុបការឆ្លើយតបរបស់ក្រុមហ៊ុន។
People can misunderstand the sentence. why don't you just choose words that are not xenophobic? If you can't apologize at least delete the description! it makes you look even more unprofessional.
— 𝘑𝘐𝘚𝘖𝘖 𝘊𝘏𝘈𝘙𝘛𝘚 (@jichu_charts) December 28, 2020
RESPECT JISOO @tccandler
#APOLOGIZETOJISOOTccandler https://t.co/splLBvmX2r
រហូតមកដល់ពេលនេះ TC Candler មិនទាន់បកស្រាយបន្ថែម ពីបញ្ហានេះនៅឡើយទេ ប៉ុន្តែអ្នកគាំទ្រ BLINKs កំពុងបន្តប្រើប្រាស់និន្នាការ #hashtag #ApologizeToJisooTCCandler នៅលើបណ្តាញសង្គម Twitter ដើម្បីបង្ហាញពីការខកចិត្ត និងដាក់សម្ពាធឱ្យក្រុមហ៊ុនសុំទោស៕
Jisoo's favourite English sentence is "It's a pity" not "Her English is a pity". The meaning is not same. Don't you get it @tccandler.You are really pity. We can't accept that it's just a joke.
— Lilypinkku (@lilypinkku) December 28, 2020
Respect JISOO#APOLOGIZETOJISOOTccandler pic.twitter.com/kGriRRtO7f
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]