តៃវ៉ាន់៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីជួរមុខ Ruby Lin បានបង្ហោះរូបថតកាបូបស្ពាយម៉ូត ចុងក្រោយបំផុត សម្រាប់ជាកាដូដល់កូនស្រីតូចរបស់នាង  ដោយភ្លាមៗនោះ មនុស្សជាច្រើនបានរិះគន់យ៉ាងចាស់ដៃលើពេញអ៊ីនធើណែតតែម្តង។

ក្នុងនោះផងដែរ អ្នកលេងបណ្តាញសង្គមភាគច្រើន បានរិះគន់ នាងថាពិតជាខ្ជះខ្ជាយលុយ ទៅក្មេងទើបតែអាយុប៉ុន្មានឆ្នាំ ដែលឱ្យរបស់ថ្លៃៗបែបនេះ។ជាក់ស្តែង គេបានលើកឡើងថា វាមិនសាកសមទាល់តែសោះ ដែលក្មេងស្រីអាយុទើបតែ ៣ ឆ្នាំតែប៉ុណ្ណោះ តែប្រពន្ធរបស់ Wallace Huo បានទិញកាបូបស្ពាយ មានតម្លៃរហូតទៅដល់៣,៦០០ ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រហូតដល់ពេលនេះ អ្នកម្តាយកូនមួយរូបនេះ មិនទាន់ចេញមុខបកស្រាយ បែបណានោះទេ ដោយកាលពីថ្មីៗនេះ រូបនាង បែរជាចែករំលែករូបភាពដើម្បីស្វាគមន៍បុណ្យណូអែលនៅលើបណ្តាញសង្គម ជាមួយមិត្តរួមការងារទៅវិញ  លើសពីនេះ​ គេបានសង្កេតឃើញថា គូស្វាមីភរិយាមួយនេះ បានរីករាយជាមួយមិត្តភក្តិរបស់ពួកគេ ក្នុងទិវាថ្ងៃបុណ្យណូអែលយ៉ាងកក់ក្តៅ ដោយមិនខ្វល់ពីសម្លេងរំខានរបស់អ្នករិះគន់ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Ruby Lin
Wallace Huo និង  Ruby Lin
កាបូបប៊្រេន ដែល Ruby Lin ឲ្យជាកាដូដល់កូនស្រី
រូបដែល Ruby Lin ដែលបង្ហោះក្រោយពីគេបានរិះគន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]