ភ្នំពេញ៖ តើ Samsung AirDresser ជាអ្វីទៅ? នេះជារបកគំហើញ និងការច្នៃប្រឌិតដ៏អស្ចារ្យបំផុតនៅចុងឆ្នាំ 2020 នេះ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ក្នុងការធ្វើឱ្យគុណភាពជីវិត និងការរស់នៅរបស់មនុស្សជាតិទូទាំងពិភពលោកកាន់តែមានផាសុកភាពដោយការថែរក្សា និងសម្អាតសម្លៀកបំពាក់បានយ៉ាងល្អឥតខ្ចោះដោយប្រើបច្ចេកវិទ្យាថាមពលខ្យល់ និងចំហាយទឹក។

  ទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Samsung AirDresser គឺស័ក្តិសមបំផុតសម្រាប់បងៗស្រលាញ់សម្លៀកបំពាក់ និងស្អាតថ្លៃថ្នូរ។

សូមបញ្ជាក់ថា ទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser បានជាប់ពានរង្វាន់មាសជាផលិតផលឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានដ៏ទំនើបទាន់សម័យ វៃឆ្លាត និងមានតម្លៃបំផុតក្នុងពិភពលោក [ Home Technology of Products 2020 Most Valuable Products Award]។

  ទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser

នៅខាងក្រោមនេះ គឺជាហេតុផល 4 យ៉ាងដែលធ្វើឱ្យទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser ជាប់ជាឧបករណ៍អេឡិចត្រូនិចដ៏វៃឆ្លាតបំផុតក្នុងគេហដ្ឋានប្រចាំឆ្នាំ 2020 ក្នុងការផ្លាស់ប្តូរជីវិត និងការរស់នៅឱ្យកាន់តែអស្ចារ្យឡើង។

  ទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser

1. Jet Steam ៖ គឺជាបច្ចេកវិទ្យាបញ្ចេញចំហាយខ្យល់ក្តៅសព្វពេញក្នុងទូ សម្លាប់មេរោគបានដល់ទៅ 99.90% ដែលតោងជាប់សម្លៀកបំពាក់។ ដូច្នេះលោកអ្នកលែងបារម្ហពីបញ្ហាមេរោគនានា ព្រមទាំងមានសមត្ថភាពពន្លាសម្លៀកបំពាក់ឱ្យរលាដូចអ៊ុតអញ្ចឹង និងធ្វើឱ្យសម្លៀកបំពាក់នៅថ្មីស្អាតបំផុត។

2. Deodorizing Filter ៖ ជំនាញបំបាត់ក្លិនអាក្រក់ចេញពីសម្លៀកបំពាក់ ធ្វើឱ្យមានក្លិនស្រស់ស្រាយ ល្អបំផុតសម្រាប់សម្លៀកបំពាក់ដែលខានប្រើមួយរយៈ ឬមានក្លិនមិនល្អផ្សេងៗ ចំណេញពេលវេលាមិនចាំបាច់បោកគក់ គ្រាន់តែដាក់ចូលក្នុងទូមួយភ្លែត អាចយកមកស្លៀកពាក់បានភ្លាមៗតែម្តង។

  ទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser

3. Heatpump Drying ៖ គឺជាបច្ចេកវិទ្យាសម្ងួតជាមួយសីតុណ្ហភាពខ្យល់ក្តៅល្អបំផុតដល់សម្លៀកបំពាក់ធ្វើឱ្យសម្លៀកបំពាក់ធន់ជាប់បានយូរ។

  ទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser

4. SmartThings ៖ ភ្ជាប់ជាមួយទូរស័ព្ទដៃដែលអាចបញ្ជាបានគ្រប់ទីកន្លែង ទោះបីជាមិននៅជិតទូ Air Dresser ក៏ដោយ។ ព្រមទាំងអាចរើសមុខងារជាច្រើនជម្រើសអោយសមស្រមទៅតាមសាច់ក្រណាត់ច្រើនប្រភេទដូចជា៖ ខោអាវឈុតធ្វើការ, ឯកសណ្ឋានសាលា ឬក៏អាវរងារជាដើម។ បន្ថែមពីនោះ SmartThings ក៏អាចកំណត់ម៉ោងជាក់លាក់ឱ្យទូប្រតិបិត្តការទៅតាមកាលវិភាគជាក់ស្តែងរបស់អ្នកប្រើប្រាស់ ព្រមទាំងសាររំឮករាល់ពេលចប់ប្រតិបិត្តការ និងតំហែរទាំទៀតផង។

  ទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser
  ទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser
  ទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser

Samsung AirDresser ធ្វើឱ្យសម្លៀកបំពាក់លោកអ្នកស្អាតថ្លៃថ្នូរ មានផាសុកភាព និងនៅថ្មីជានិច្ច។

ដើម្បីចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាផលិតផលនេះដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង ឬតាមដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]