ភ្នំពេញ៖ វ៉ាវ ថាមែនៗ! នេះពិតជាស្មាតហ្វូនត្រកូលស៊េរី A ដែលស្ថិតក្នុងដួងចិត្ត និងឆក់យកបេះដូងអតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូននៅចុងឆ្នាំ 2020 និងដើមឆ្នាំថ្មី 2021 នេះពិតមែន។ សូមស្វាគមន៍តួឯកស៊េរី A ថ្មីនៃយុគសម័យបច្ចេកវិទ្យាស្មាតហ្វូន Samsung Galaxy A12

  ស្មាតហ្វូន Samsung Galaxy A12
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅចុងឆ្នាំនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញស្មាតហ្វូនដែលមានគុណភាពល្អលើសតម្លៃនឹកស្មានមិនដល់ជាមួយអេក្រង់ធំភ្លឺច្បាស់ឥតខ្ចោះ (Awesome Screen), កាមេរ៉ាមុខក្រោយថតច្បាស់គ្រប់ប្លង់គ្មានទាស់ (Awesome Camera), ថាមពលថ្មធំប្រើបានយូរបញ្ចូលឆាប់ពេញ (Long Lasting Battery) និងលក្ខណៈពិសេសទាក់ទាញជាច្រើនសម្រាប់ជាកាដូឆ្នាំថ្មីជូនអតិថិជនទាំងអស់ក្នុងពិភពលោក និងជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាយើងតែម្តង។

  ស្មាតហ្វូន Samsung Galaxy A12

Samsung Galaxy A12 ដែលទើបតែចេញលក់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជាយើងពេលនេះ គឺមានរូបរាងស្រស់ស្អាតទាក់ទាញ មានអេក្រង់ធំ ថាមពលថ្មធំ កាមេរ៉ាក្រោយ 4 គ្រាប់ (កាមេរ៉ាគោលមានមេហ្គាភិចស៊ែលធំ) បំពាក់បច្ចេកវិទ្យាស្កេនខ្ចៅដៃដោះសោ បច្ចេកវិទ្យាសាកថ្មលឿនឆាប់ពេញ និងមានតម្លៃសមរម្យបំផុត។ លោកអ្នកដែលកំពុងអានព័ត៌មាននេះអាចនឹងមិនទាន់ជឿនៅឡើយ ប៉ុន្តែលោកអ្នកប្រាកដជាមានភាពភ្ញាក់ផ្អើល និងសរសើរពេលបានឃើញ ឬកាន់ផ្ទាល់ជាក់ជាពុំខានឡើយ។

ចង់ដឹងថា Samsung Galaxy A12 មានភាពទាក់ទាញ និងអស្ចារ្យបែបណានោះ សូមមកមើលជាមួយគ្នា៖

* ប្រភេទអេក្រង់៖ Infinity-V Display
* ទំហំអេក្រង់៖ 6.5” HD+
* កាមេរ៉ាមុខ៖ 8 MP (F2.2)
* កាមេរ៉ាក្រោយ 4 គ្រាប់៖ 48MP + 5MP + 2MP + 2MP
* មេម៉ូរី (RAM)៖ 4GB
* អង្គផ្ទុក៖ 128 GB
* ល្បឿនដំណើរការ៖ Octa-core MTK6765(G35) (Up to 2.3 GHz)
* ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹកដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W ជាមួយនឹង USB Type C 2.0
* មុខងារដោះសោ៖ ស្កេនខ្ចៅដៃលើផ្ទៃចំហៀង
* សេវា៖ 4G LTE
* ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ
* តម្លៃ៖ $ 179 ប៉ុណ្ណោះ!

  ស្មាតហ្វូន Samsung Galaxy A12

អាចនិយាយបានថា Samsung Galaxy A12 តម្លៃត្រឹមខ្ទង់ប៉ុណ្ណឹង ហើយបំពាក់ (Specs) បែបនេះគឺពិតជាស្មាតហ្វូនទំនើបទាន់សម័យកប់មួយ និងជាជម្រើសកាដូស្មាតហ្វូនឆ្នាំថ្មីដ៏ល្អបំផុតសម្រាប់អ្នក ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់។

បើចង់ដឹងច្បាស់លោកអ្នកអាចអញ្ជើញទៅសាកសួរ ឬប៉ះផ្ទាល់បាននៅតាមបណ្តាដេប៉ូ ឬហាងចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-20 32 32៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]