ភ្នំពេញ៖ ការប្រកួតប្រជែងអាជីវកម្មCAIN Challenges វគ្គចុងក្រោយបានធ្វើឡើងនៅថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២០នៅការិយាល័យសមាគមអ្នកវិនិយោគកម្ពុជា(CiC)និងតាមរយៈអ៊ីនធឺណិត (Zoom) បន្ទាប់ពីវគ្គជម្រុះយកបេក្ខជន០៩រូបកាលពីថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២០។ សូមអបអរសាទរដល់បេក្ខជនជ័យលាភី០៣រូបចុងក្រោយរួមមាន DataU Academy, ArrowDot Co.,Ltd, និង BLOC ។
បេក្ខជនជ័យលាភី០៣រូបចុងក្រោយទទួលបានរង្វាន់ដែលមានតម្លៃបើគិតជាទឺកប្រាក់ប្រហែល២០,០០០ដុល្លារអាមេរិក។រង្វាន់រួមមានអាហារូបករណ៍ចូលរួមកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មBIO Accelerator Program កញ្ចប់ពិគ្រោះយោបល់អាជីវកម្ម(អំពីទីផ្សារ ហិរញ្ញវត្ថុ យុទ្ធសាស្ត្រផ្សេងៗ) សមាជិកភាពរយៈពេល១ឆ្នាំនៅសមាគមអ្នកវិនិយោគកម្ពុជា(CiC) និងឱកាសទទួលបានទុនវិនិយោគ៥០០,០០០++ ដុល្លារអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំនែកបេក្ខជន៦នាក់ទៀតទទួលបានអាហារូបករណ៍ចូលរួមកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មBIO Accelerator Program និងសមាជិកភាពរយៈពេល១ឆ្នាំនៅសមាគមអ្នកវិនិយោគកម្ពុជា(CiC)។បេក្ខជនទាំង៦រូបរួមមាន Hospicare, Career Finder (Cambodia) Co.,Ltd, Jobify (Cambodia) Co.,Ltd, ខេមកសិការ (Camkaseka), SALA និង Malis។
ការប្រកួតប្រជែងអាជីវកម្ម CAIN Challenges បង្កើតឡើងសម្រាប់អាជីវកម្មបង្កើតថ្មី និងអាជីវកម្មនៅក្នុងដំណាក់កាលរីកលូតលាស់នៅប្រទេសកម្ពុជាដែលចង់ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ពួកគេ ត្រូវការការពិភាក្សាយោបល់អាជីវកម្ម បង្កើនបណ្តាញអាជីវកម្មរបស់ពួកគេ និងកំពុងស្វែងរកទុនវិនិយោគដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។
ការប្រកួតប្រជែងអាជីវកម្ម CAIN Challenges រៀបចំឡើងដោយបណ្ដាញអ្នកវិនិយោគកម្ពុជា Cambodian Angel Investors Network (CAIN)ដើម្បីផ្តល់ឱកាសឱ្យសហគ្រិនក្នុងស្រុកពង្រីកអាជីវកម្មរបស់ពួកគេ។ការប្រកួតប្រជែងនេះដំណើរការឡើងក្រោមការសាហការជាមួយកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មBIO Accelerator Programនិងក្រោមការគាំទ្រពីសមាគមអ្នកវិនិយោគកម្ពុជា(CiC)។
CAIN គឺជាបណ្តាញអ្នកវិនិយោគ Angel Investors ដែលបានបង្កើតឡើងដោយសមាគមអ្នកវិនិយោគកម្ពុជា (CiC) ដើម្បីជំរុញការអភិវឌ្ឍនៃការវិនិយោគរបស់ Angel Investors ។ សមាជិករបស់CAINមានឱកាសវិនិយោគក្នុងច្រើនរូបភាពដូចជាការវិនិយោគដោយផ្ទាល់(ជាបុគ្គលឬជាក្រុម)ទៅធុរកិច្ចបង្កើតថ្មីនិងសហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល ការវិនិយោគរួមគ្នាជាមួយសមាគមអ្នកវិនិយោគកម្ពុជា(CiC) និងការវិនិយោគទៅក្រៅប្រទេស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]