ថៃ៖ គូស្វាមីភរិយា លោក Cee Siwat និង នាង Amy Klinpratoom អ្នកទាំងពីរបានរៀបការជាមួយគ្នាអស់រយៈពេល ៦ឆ្នាំមកហើយ តែចំណងស្នេហាប្ដីប្រពន្ធតារាមួយគូនេះ នៅតែផ្អែមល្ហែម ហើយល្អូកល្អើននឹងគ្នាគ្មានថ្ងៃប្រែឡើយ។ ម្យ៉ាងវិញទៀត គេតែងតែកត់សម្គាល់ឃើញតារាប្រុសស្រីពីររូបនេះ បង្ហោះរូបគូ បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាស្ទើរតែគ្រប់ពេលតែម្ដង។
ជាមួយគ្នានេះដែរ បើងាកទៅមើលគណនី Instagram របស់ Cee Siwat ឃើញថា តារាប្រុសរូបនេះ តែងតែបង្ហោះរូបភរិយាជានិច្ច។ ដោយឡែកគ្រប់គ្នាបានឃើញស្រាប់ហើយថា ភរិយាតារារូបនេះ មានសម្រស់ស្រស់ស្អាតខ្លាំង ទោះបីមានអាយុក្បែរ៤០ឆ្នាំ តែសម្រស់របស់នាងនៅតែក្មេងជាងវ័យ មិនចាញ់ក្មេង២០ឆ្នាំឡើយ។ មិនតែប៉ុណ្ណោះ Amy Klinpratoom ក៏ជាតារាស្រីដែលនិយមរៀបចំខ្លួនជាមួយស្ទាយ៍ស៊ីវិល័យ និងស្លៀកឈុតស៊ិចស៊ីបង្អួតរូបរាងស្រឡូនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មុននេះបន្តិច បុរសសង្ហាលោក Cee Siwat បានយករូបភរិយាមកបង្ហោះលើគណនីផ្ទាល់ខ្លួនសាជាថ្មីម្ដងទៀត តែរូបភាពថ្មីនេះ ភរិយាតារារូបនេះ បានតុបតែងខ្លួនពាក់អាវក្រៅពណ៌សចំហរល្វែងលើមួយទំហឹង ហើយរូបភាពភរិយាតារាប្រុសរូបនេះ មើលទៅពិតជាមានភាពទាក់ទាញ លេចធ្លោ និងធ្វើឲ្យហ្វេនចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះដែរ មិនត្រឹមតែស្លៀកឈុតបង្ហាញដើមទ្រូងប៉ុណ្ណោះទេ តែទឹកមុខ និងស្ទីលថតរូបរបស់នាងក៏ស៊ីអារម្មណ៍ទៀតផង។
តួយ៉ាង បន្ទាប់ពីតារាប្រុសរូបនេះ បានបង្ហោះរូបភរិយារួច ក៏មានអ្នកគាំទ្រជាច្រើន បានពោលពាក្យសរសើរពិរូបសម្ផស្ស និងស្ទាយ៍លេងខ្លួនរបស់ប្រពន្ធលោកគ្រប់គ្រប់តែម្ដង៕
សូមទស្សនរូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]