កូរ៉េខាងត្បូង ៖ ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រវិស័យ Kpop ប្រាកដជាបានស្គាល់រួចមកហើយ ពីភាពល្បីល្បាញរបស់ក្រុមតារាចម្រៀងប្រុស BTS ដែលកំពុងតែមានសន្ទុះខ្លាំង ទាំងក្នុងអាស៊ី និងប៉ែកអឺរ៉ុប។
ជាមួយគ្នានេះដែរ Jungkook ត្រូវបានគេស្គាល់ថាជា សមាជិកដែលក្មេងជាងគេ នៅក្នុងក្រុម BTS លោកមានទេពកោសល្យជាច្រើន ដូចជា ច្រៀង រាំ សម្តែង ព្រមទាំងទេពកោសល្យជាច្រើនទៀត ក្រៅពីភាពស្រស់សង្ហា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណា ដោយសារតែ Jungkook គឺជា maknae នៅក្នុងក្រុម លោកតែងតែញ៉េះញ៉ោះសមាជិកផ្សេងទៀត ដូចជាការធ្វើត្រាប់តាមពួកគេជាដើម។
មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកគាំទ្របានកត់សម្គាល់ពីសកម្មភាពគួរឲ្យអស់សំណើចជាច្រើន របស់ Jungkook ដែលជាហេតុផលមួយ ធ្វើឲ្យអ្នកគាំទ្រអះអាងបានថា សមាជិកក្រុម BTS មិនអាចទុក Jungkook ឲ្យនៅម្នាក់ឯងបានទេ!
ចង់ដឹងថា សកម្មភាពរបស់ Jungkook បែបណាខ្លះ ទើបហ្វេនៗនិយាយបែបនេះ?
សូមទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖
១. ក្នុងពេលដែលសមាជិកផ្សេងទៀតកំពុងតែរាំ តែ Jungkook បែរជាទៅលើកផ្ទាំងតាំងរូបភាព នៅខាងក្រោយទៅវិញ
២. យើងអាចមើលឃើញបានថា Jin កំពុងតែចង់ថតរូប ផ្តិតយករូបភាពដ៏ស្រស់ស្អាតជាមួយនឹងធម្មជាតិ តែ Jungkook បែរជា...
៣. គ្រប់គ្នាកំពុងតែសម្រាកបន្ទាប់ពីការសម្តែងតែ Jungkook មិនសម្រាកនោះទេ ...
៤. ក្នុងវគ្គមួយដែល BTS បានផ្តល់កិត្តិយសចូលរួមក្នុងកម្មវវិធី I-Land គ្រប់គ្នានៅខាងមុខទុកឲ្យ Jungkook នៅផ្ទះបាយ Jungkook ក៏បានប្រមូលរបស់ញ៉ាំជាច្រើនដូចរូបខាងក្រោម
៥. ក្នុងរូបនេះ យើងអាចឃើញថា Jimin កំពុងតែសើចយ៉ាងស្រស់ តែបើក្រឡេកទៅមើលខាងក្រោយវិញ អ្នកនឹងឃើញ Jungkook កំពុងតែហោះ ។
៦. តើ Jungkook កំពុងតែធ្វើអីហ្នឹង?
៧. RM និង Suga កំពុងតែជជែកពីរបៀបដែលពួកគេថតវីដេអូ តែ Jungkook នៅខាងក្រោយកំពុងតែធ្វើអីហ្នឹង ?
៨. គ្រប់គ្នាកំពុងតែបួងសួងសម្រាប់ថ្ងៃបុណ្យលោកខែ តែក្រឡេកមកមើល Jungkook ...
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]