ជប៉ុន៖ យោងទៅតាមគេហទំព័រ NHK បានរាយការណ៍មកថា អ្នកចម្រៀង និងតារាសម្តែងដ៏ល្បី Yuzo Imai បានដួលសន្លប់បាត់ស្មារតី នៅពេលដែលរូបលោក បានចូលរួមការប្រគុំតន្រ្តីមួយនៅ Awa ក្នុងទីក្រុង Tokushima ។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីតារារូបនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ គ្មានសញ្ញាគ្រោះថ្នាក់អ្វីដល់ជីវិតឡើយ ទោះយ៉ាងណា ស្រាប់តែកាលពីថ្ងៃទី ២១ ខែធ្នូ កន្លងទៅនេះ រូបលោកបានបាត់បងជីវិតភ្លាមៗ បន្ទាប់ពីបានដាច់សរសៃរឈាមក្នុងខួរក្បាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាសម្តែងរូបនេះ បានធ្វើឱ្យក្រុមគ្រួសាររបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះមរណភាពភ្លាមៗ ជាក់ស្តែង ពិធីបុណ្យសពក្រុមគ្រួសារ របស់តារាប្រុសរូបនេះ បានប្រារព្ធធ្វើឡើងយ៉ាងសោកសៅ កាលពីចុងសប្តាហ៍មុននេះ។
គួរបញ្ជាក់ផងដែរថា តារាប្រុសស្លាប់ក្នុងវ័យ ៤៣ឆ្នាំរូបនេះ រូបលោក ជាតារាសម្តែង និងជាអ្នកចំរៀងផង ដែលជាតារាសំណព្វចិត្ត គ្រប់ស្រទាប់របស់មហាជន បានសាងកេរ្តិ៍ឈ្មោះ ក្នុងខ្សែភាគយន្តជាច្រើនក្នុងប្រទេសជប៉ុន៕
សូមទស្សនារូបភាពខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]