បរទេស៖ ក្រុមបុរាណវិទូបានរកឃើញដាវ កាំបិត និងអាវុធដ៏អស្ចារ្យជាច្រើននៅក្នុងឆ្នាំនេះ។
ឈើសម្រាប់គប់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាវុធមួយនេះស្ថិតនៅក្នុងយុគទឹកកក ដែលក្រុមមនុស្ស Homo heidelbergensis ធ្លាប់ប្រើសម្រាប់ការបរបាញ់។ ដោយមានប្រវែង៦៤.៥សង់ទីម៉ែត្រ ឈើសម្រាប់គប់នេះត្រូវបានគេរកឃើញនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវបានគេរាយការណ៍ដំបូងកាលពីខែមេសា។ វាត្រូវបានគេកំណត់ថាមានអាយុកាល៣០០,០០០ឆ្នាំ ហើយត្រូវបានគេប្រើសម្រាប់ចៀរឬសម្លាប់សត្វតូចៗ ដូចជាទន្សាយ ក្ងាន និងទា។ ក្រុមមនុស្ស Homo heidelbergensis ធ្លាប់ប្រើលំពែងសម្រាប់ការប្រមាញ់ផងដែរ ដែលអាវុធទាំងអស់នេះធ្វើពីឈើ។
ដងដាវដ៏វិចិត្រ
ដងរបស់ដាវនេះត្រូវបានតុបតែដោយចម្លាក់ដែលមានរាងជារង្វង់និងអឌ្ឍចន្ទ។ ក្រុមបុរាណវិទូបានពិនិត្យមើលវត្ថុបុរាណនានា ហើយបានកំណត់ថាពួកវាស្ថិតនៅយុគសម័យសំរិទ្ធ ដែលមានអាយុកាលប្រមាណ៣,៣០០ឆ្នាំមុន។ គេមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាដាវមួយនេះមកនៅកណ្ដាលព្រៃដូចនេះ យ៉ាងណាភ្លៀងបានលាងដីចេញពីដាវនេះ ដែលអាចឲ្យគេមើលឃើញឡើងវិញ ក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមកនេះ។ ក្រុមបុរាណវិទូគ្រោងនឹងសិក្សាតំបន់ជុំវិញនោះបន្ថែមទៀត។
ដាវបរលោក
នៅពេលដែលក្រុមអ្នកបុរាណវិទ្យាបានរកឃើញផ្នូរដែលមានអាយុកាល១,១០០ឆ្នាំ នៃអ្នកចម្បាំង Viking ម្នាក់នៅក្នុងប្រទេសន័រវែស ពួកគាត់មានការភ្ញាក់ផ្អើលក្នុងការរកឃើញដាវមួយនៅពីខាងក្នុង។ ជាទូទៅក្រុម Viking តែងតែបញ្ចុះសាកសពជាមួយអាវុធរបស់ពួកគេ។ ប៉ុន្តែផ្នូរមួយនេះមានលក្ខណៈខុសប្លែកពីគេ ដោយដាវត្រូវបានគេដាក់នៅខាងឆ្វេងសាកសាព ដែលជាទូទៅគេឃើញថាដាវត្រូវដាក់នៅខាងស្ដាំជិតអ្នកស្លាប់។ គេជឿថាការធ្វើបែបនេះអាចជាកញ្ចក់សម្រាប់អ្នកស្លាប់នៅលោកខាងមុខ។
ដាវបាតបឹង
នៅពេលមួយក្នុងសតវត្សរ៍ទី១៦ សាកសពរបស់អ្នកចម្បាំងម្នាក់នៅមជ្ឈិមសម័យបានស្ថិតនៅបាតបឹងនៃប្រទេសលីទុយអានី។ វាត្រូវបានគេរកឃើញរួមជាមួយអាវុធទាហាន នៅចុងឆ្នាំនេះ ក្នុងអំឡុងពេលចុះពិនិត្យមើលស្ពាន។ គេមិនច្បាស់ថា ហេតុអ្វីបានបុរសម្នាក់នេះបានបញ្ចប់ជីវិតនៅបាតបឹងដូចនេះ។ ដីល្បាប់បានកប់លើរាងកាយ៩ម៉ែត្រក្រោមផ្ទៃទឹក។ នៅក្បែរសាកសព មានកាំបិតពីរដើមដែលមានដងធ្វើពីឈើ និងដាវដែកចំនួនមួយទៀត ដែលអាវុធទាំងអស់នេះស្ថិតនៅក្នុងស្ថានភាពយ៉ាងល្អ គួរឲ្យភ្ញាក់ផ្អើល។
កាំភ្លើងធំបុរាណ
វត្ថុបុរាណមួយត្រូវបានគេរកឃើញនៅឧស្យានជាតិ Krka នៃប្រទេសក្រូអាត អាវុធនេះត្រូវបានគេកំណត់បានថា ស្ថិតនៅក្នុងសតវត្សរ៍ទី១៧ឬ១៨។ ឧបករណ៍នេះគឺជា mačkula ដែលជាប្រភេទបាយអរដែលត្រូវបានប្រើនៅពេលដាក់ឡោមព័ទ្ធទៅបន្ទាយឬប្រាសាទ។ វត្ថុបុរាណធ្វើពីសំរិទ្ធមួយនេះត្រូវបានគេរកឃើញនៅក្បែរបន្ទាយ Nečven។ វាអាចមានតម្លៃទាំងការប្រារព្ធពិធីនិងការការពារផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]