ភ្នំពេញ៖ រយៈពេលកន្លងមកនេះ គេសង្កេតឃើញថា ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែផ្តល់ប្រូម៉ូសិនពិសេសៗប្លែកៗជាច្រើនជូនដល់អតិថិជនរបស់ខ្លួន។

យ៉ាងណាមិញ ថ្មីៗនេះក្រុមហ៊ុនទ្រូម៉ាន់នី ក៏បានបង្កើតហ្គេមសប្បាយៗថ្មីមួយទៀតហើយសម្រាប់អតិថិជនទាំងអស់គ្នា ដែលមានឈ្មោះថាសាន់តាហ្គេម ដោយលោកអ្នកអាចស្វែងរកលេងបាន តាមរយៈកម្មវិធី TrueMoney Wallet។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ផ្អែកតាមវីដេអូ Live របស់ Vlogger ដ៏មានប្រជាប្រិយភាពមួយរូប មានឈ្មោះថា P-Troll លោកបាននិយាយអំពីការលេងហ្គេមនេះផងដែរ។ សម្រាប់ហ្គេមនេះ អតិថិជនរបស់ក្រុមហ៊ុនទ្រូម៉ាន់នីគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ ដើម្បីទទួលបានឱកាសពិសេសឈ្នះទូរសព្ទ iPhone12  និងរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ៤០លានរៀល។

សាន់តាហ្គេម

ដើម្បីលេងហ្គេមនេះ លោកអ្នកតម្រូវឲ្យមានកម្មវិធី TrueMoney Wallet ក្នុងទូរសព្ទដៃ ហើយការចាប់ផ្តើមលេងហ្គេមនេះដំបូង លោកអ្នកនឹងទទួលបានក្តាន់មួយហ្វ្រីពីតាណូអែល សម្រាប់បើកកាដូដើម្បីស្ទូចយកកាក់ ហើយរាល់កាក់ទាំងអស់ លោកអ្នកអាចសន្សំប្តូរយករង្វាន់ជាទឹកប្រាក់ត្រលប់ចូលគណនីរបស់ខ្លួន។ ក៏ប៉ុន្តែក្នុងលក្ខខណ្ឌដំបូង ដែលលោកអ្នកចាប់បានត្រឹមកាក់១០ ដែលជាចំនួនកាក់មិនទាន់អាចប្តូរយករង្វាន់បាន លោកអ្នកអាចធ្វើការណែនាំមិត្តភក្តិរបស់លោកអ្នកបន្ថែមដើម្បីបន្តលេងហ្គេមនេះ និងទទួលបានឱកាសក្នុងការបើកយកកាដូទី២ ដើម្បីស្ទូចយកកាក់បន្ទាប់។ ហើយសម្រាប់ការណែនាំមិត្តភក្តិឲ្យមកលេងហ្គេមនេះ លោកអ្នកតម្រូវឲ្យធ្វើការផ្ទេរប្រាក់ទៅកាន់គណនីTrueMoney Walletរបស់មិត្តលោកអ្នក រួចមិត្តរបស់លោកអ្នកត្រូវធ្វើការផ្ទេរប្រាក់ត្រលប់មកវិញ ដែលទំហំទឹកប្រាក់នៃការផ្ទេរចាប់ពី ០.០១ សេននៃប្រាក់ដុល្លារ ឡើងទៅ ហើយសម្រាប់ការផ្ទេរប្រាក់នេះ គឺមិនគិតថ្លៃសេវានោះទេ។

ដូច្នេះហើយនៅចាំដល់ណាទៀត? តោះលេងសាន់តាហ្គេម ហើយណែនាំមិត្តរបស់លោកអ្នកមកលេងឲ្យកាន់តែច្រើន ដើម្បីមានឱកាសបើកកាដូ និងស្ទូចយកកាក់ មកសន្សំកាក់ប្តូរយកជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយជាពិសេសនោះលោកអ្នកអាចមានសំណាងក្លាយជាម្ចាស់ទូរសព្ទ iPhone 12 ផងដែរ។

មួយវិញទៀត បើសិនជាលោកអ្នកមិនមានឱកាសឈ្នះទូរសព្ទ iPhone 12 ទេនោះ កុំទាន់អស់សង្ឃឹមអី លោកអ្នកអាចនឹងមានឱកាសឈ្នះរង្វាន់ AirPod ជារៀងរាល់ថ្ងៃ ដោយគ្រាន់តែធ្វើការ Screenshot រង្វាន់ដែលអ្នកបានស្ទូច ហើយបង្ហោះចូលគណនីរបស់លោកអ្នក ភ្ជាប់ជាមួយ #truemoneysanta ជាការស្រេច។

សាន់តាហ្គេម

តោះ! បើសិនលោកអ្នកមិនទាន់មានកម្មវិធី TrueMoney Wallet ក្នុងទូរសព្ទដៃ អាចទាញយកបានតាមរយៈ App Store ឬ Play Store ឬតាមរយៈ Link នេះ៖ https://truemoneyapps.page.link/home

សម្រាប់ព័ត៌មានបន្ថែម សូមចូលមកកាន់ Link នេះ៖ https://truemoney.com.kh/promotion/lets-play-santa-game

ឬទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]