ជប៉ុន៖ ក្រុមហ៊ុនជប៉ុនមួយនិងសាកលវិទ្យាល័យក្យូតូ បានរួមគ្នាដើម្បីអភិវឌ្ឍនូវអ្វីដែលពួកគេសង្ឃឹមថានឹងក្លាយជាផ្កាយរណបដំបូងបង្អស់របស់ពិភពលោកដែលធ្វើពីឈើនៅឆ្នាំ2023។
ក្រុមហ៊ុន Sumitomo Forestry បាននិយាយថា ខ្លួនបានចាប់ផ្តើមស្រាវជ្រាវអំពីការលូតលាស់ដើមឈើ និងការប្រើប្រាស់ឈើនៅក្នុងលំហអវកាស។ ភាពជាដៃគូនេះនឹងចាប់ផ្តើមពិសោធន៍ទៅលើប្រភេទឈើផ្សេងៗនៅក្នុងបរិស្ថានដែលមិនអំណោយផលនៅលើផែនដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសំរាមក្នុងទីអវកាសកំពុងក្លាយជាបញ្ហាកាន់តែអាក្រក់ទៅៗ ដោយសារតែផ្កាយរណបកាន់តែច្រើនត្រូវបានបង្ហោះទៅក្នុងបរិយាកាស។
ផ្កាយរណបធ្វើពីឈើនឹងឆេះដោយមិនបញ្ចេញសារធាតុគ្រោះថ្នាក់ចូលក្នុងបរិយាកាស និងមិនធ្លាក់កំទិចនៅពេលដែលវាចុះមកផែនដីវិញ។
ក្រុមហ៊ុន Sumitomo Forestry ដែលជាផ្នែកមួយនៃ Sumitomo គ្រុបដែលត្រូវបានបង្កើតឡើងជាង400ឆ្នាំមុនបាននិយាយថា ខ្លួននឹងធ្វើការអភិវឌ្ឍឈើដែលធន់ខ្លាំងនឹងការប្រែប្រួលសីតុណ្ហភាព និងពន្លឺព្រះអាទិត្យ។
ក្រុមអ្នកជំនាញបានព្រមានពីការកើនឡើងនៃការគំរាមកំហែងពីសំរាមអវកាស ដែលបានធ្លាក់មកផែនដីនៅពេលដែលយានអវកាស និងផ្កាយរណបកាន់តែច្រើនត្រូវបានបាញ់បង្ហោះ។
ផ្កាយរណបកំពុងត្រូវបានប្រើកាន់តែខ្លាំងឡើងសម្រាប់ការទំនាក់ទំនង ទូរទស្សន៍ ការរុករក និងការព្យាករណ៍អាកាសធាតុ។ ក្រុមអ្នកជំនាញនិងអ្នកស្រាវជ្រាវអវកាសបាននិងកំពុងធ្វើការស្រាវជ្រាវលើជម្រើសផ្សេងៗ ដើម្បីយកចេញនិងកាត់បន្ថយសំរាមអវកាស។
យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញថា មានផ្កាយរណបជិត6,000 ហោះជុំវិញផែនដី ហើយប្រហែល60ភាគរយនៃពួកវាគឺជាសំរាមអវកាស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]