ចិន៖ កាលពីថ្ងៃទី ២៨ ធ្នូ តាមប្រភពមួយបានរាយការណ៍មកថា ទស្សនាវដ្តី T China បានលុប ក៏ដូចជារាល់អត្ថបទ និងរូបភាពដែលទាក់ទងនឹង តារាស្រីដ៏ល្បីឈ្មោះ Fan BingBing នៅលើទស្សនាវដ្តីដ៏ល្បីមួយនេះភ្លាមៗ ដោយ រងសម្ពាធយ៉ាងខ្លាំង ពីមហាជន ដែល ថ្កោលទោស រូបនាងចំពោះរឿងអាស្រូវ កាលពីប៉ុន្មានឆ្នាំមុន។

ជាក់ស្តែងនៅលើសារព័ត៌មានបានធ្លាប់ចេញផ្សាយម្តងហើយថា ទស្សនាវដ្ដីកំពូលមួយនេះ នៅក្នុងប្រទេសចិន  T China បានប្រកាសថាលើបណ្តាញសង្គមថា បងប្អូនស្រីទាំង ២ នៃ Fan BingBing និង Fan ChengCheng នឹងជាតារាគម្របមុខលើទស្សនាវដ្តី នឹងត្រូវចេញខែមករាឆ្នាំក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញមិនទាន់បានប៉ុន្មានផង នៅលើសារព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា គណនីរបស់​ទស្សនាវដ្ដី T China នៅលើបណ្តាញសង្គមយក្សក្នុងប្រទេសចិន Weibo បានលុបរូបភាពអ្នកទាំងពីរចេញគ្មានសល់ ក៏ព្រោះតែ មហាជន នៅតែមិនពេញចិត្តនឹង បងប្អូនតារារូបនេះ ក៏ព្រោះតែ រឿងអាស្រូវ គេចពន្ធ កាលពី ២ ឆ្នាំមុន បានធ្វើឲ្យរូបនាង ជាទីមិនចិត្តរបស់មហាជនដដែល។

ទោះជាយ៉ាងណាក៏ដោយ អ្នកលេងបណ្តាញសង្គម បានគិតថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលខាងទស្សនាវដ្តីបានធ្វើបែបនេះ តួយ៉ាង ចំណែកឯអ្នកគាំទ្ររបស់​រាជនីវិស័យកម្សាន្ត​រូបនេះ មានការខកចិត្តយ៉ាងខ្លាំង នឹងសង្ឃឹមថា តារាក្នុងដួងចិត្តរបស់ពួកគេ នឹងត្រលប់មក ពិភពសិល្បៈយ៉ាងពេលលេញជាក់ជាមិនខាន៕

សូមទស្សនារូបភាពខាងក្រោម​៖

Fan BingBing
Fan BingBing
Fan BingBing
 Fan Chengcheng
Fan BingBing និង Fan Chengcheng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]