សេអ៊ូល៖ ​មន្ត្រីអាមេរិក (USFK) ​ប្រចាំនៅកូរ៉េខាងត្បូងបានឱ្យដឹងថា​ កងកម្លាំងយោធាអាមេរិកប្រមាណ ២៨,៥០០នាក់ ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង បានទទួលការចាក់វ៉ាក់សាំង​កូវីដ១៩ជាលើកដំបូងនៅថ្ងៃអង្គារនេះ ខណៈមន្ត្រីសុខាភិបាលនៅទីក្រុងសេអ៊ូល បានរាយការណ៍ពី​ករណីអ្នកស្លាប់ដោយសារជំងឺកាចសាហាវនេះ កាន់តែមានការកើនឡើង។

សេចក្តីថ្លែងការណ៍​របស់ឧត្តមសេនីយ៍ Robert Abrams ដែលជាមេបញ្ជាការ USFK បានគូសបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងចំពោះកងយោធា​​ស្ម័គ្រចិត្តដំបូងគេ ហើយវានឹងត្រូវបានផ្តល់ជូនដល់បញ្ជាការដ្ឋានយោធាដទៃទៀត នៅពេលមានការផ្គត់ផ្គង់វ៉ាក់សាំងកាន់តែច្រើននាពេលខាងមុន។ ដោយឡែក កាលពីថ្ងៃច័ន្ទម្សិលមិញនេះ កងយោធា​អាមេរិក ដែល​កំពុងឈរជើងនៅឯមូលដ្ឋានទ័ពអាកាសយ៉ូកូតា (Yokota Air Base) របស់ប្រទេសជប៉ុន ក៏បានចាប់​ផ្តើមទទួលការចាក់វ៉ាក់សាំង​កូវីដ១៩ ដំបូង​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរជម្រាបថា នៅថ្ងៃច័ន្ទម្សិលមិញនេះ កងកម្លាំង USFK បានធ្វើការចែកចាយនូវវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន Moderna ​ទៅ​ទីតាំងមន្ទីរពេទ្យយោធាអាមេរិកចំនួន ៣កន្លែង នៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះ USFK​ ក៏បានស្នើឱ្យមានកិច្ចពិភាក្សាជាផ្លូវការជាមួយក្រសួងការពារជាតិកូរ៉េខាងត្បូង អំពីផែនការប្រមូលបុគ្គលិកយោធាកូរ៉េខាងត្បូងដែលបម្រើការជាមួយកងទ័ព​អាមេរិក ឱ្យ​មកទទួលការចាក់វ៉ាក់សាំង​កូវីដ១៩នេះដូចគ្នា៕

កងទ័ពអាកាសសហរដ្ឋអាមេរិកទទួលបានវ៉ាក់សាំង នៅឯមូលដ្ឋានអាកាស Osan  ប្រទេសកូរ៉េខាងត្បូង
កងទ័ពអាកាសសហរដ្ឋអាមេរិកទទួលបានវ៉ាក់សាំង នៅឯមូលដ្ឋានអាកាស Osan ប្រទេសកូរ៉េខាងត្បូង
កងទ័ពអាកាសសហរដ្ឋអាមេរិករង់ចាំទទួលការចាក់វ៉ាក់សាំងកូវីដ១៩
នៅមន្ទីរពេទ្យ Allgood Army Community ដែលមានទីតាំងនៅខាងមូលទ័ព Garrison Humphreys កូរ៉េខាងត្បូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]