យល់​ដឹង៖ អ្នក​មិន​អាច ​គ្រប់​គ្រងលើ ​អ្នកដទៃ​បាន​នោះទេ ប៉ុន្តែ ​អ្នកអាច​គ្រប់​គ្រង ​លើ​ខ្លួន​ឯងបាន​  អ្នកមិន​អាច​ គ្រប់​គ្រង ​អាកាស​ធាតុ​បាន​ទេ ប៉ុន្តែ ​អ្នក​អាចផ្លាស់​ប្តូរ​ អារម្មណ៍​របស់ អ្នក​បាន​។ ហេតុ​នេះ ​កុំ​ចំណាយពេល ​និង​ប្រឹង​ប្រែង​ ឥត​ប្រយោជន៍លើ​រឿង ​ទាំង​៤យ៉ាងនេះ ​ព្រោះ​វានាំ​តែ​ធ្វើ​ឲ្យ​ ជីវិត​អ្នក​ឥតប្រយោជន៍ ​តែប៉ុណ្ណោះ​។

តោះ​ចង់ដឹង​ថា មាន​រឿង​អ្វី​ខ្លះ​ សូម​ទៅ​យល់​ដឹង ​ទាំង​អស់​គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រៀប​ធៀប​នឹង​អ្នកដទៃ

រូបតំណាង

កំហុស​មួ​យ ដ៏ធំ​បំផុត​នៃ​ ជីវិតមនុស្សគឺ តែងតែ​ប្រៀប​ធៀប​ ខ្លួន​ឯងទៅ និងអ្នកដទៃ។ ចាំ​ថា​ការ​ដែល ​ប្រៀប​ធៀប​ខ្លួន​យើង​ និង​អ្នកដទៃ ​មានតែ​ធ្វើ​ឲ្យ ​អ្នកមិន​សប្បាយ​ចិត្ត​ និងមាន​ភាព ច្របូកច្របល់ ​ខាង​ផ្លូវចិត្ត​ របស់​យើង​ តែប៉ុណ្ណោះ។ ហើយ​បើ​នៅ​តែ ​បន្ត​ធ្វើ​បែបនេះ ​វានាំ​តែ​ធ្វើ​ឲ្យ អ្នក​បាត់បង់​ ភាព​ជា​ខ្លួន​ឯង តែប៉ុណ្ណោះ​។

២. ចិត្ត​ល្អ​ចំពោះ​អ្នក​ដែល​មិនគួរ​ទទួល​

រូបតំណាង

អ្នក​និពន្ធ​ សញ្ជាតិ​អាមេរិក​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា​MarK Twain បាន​លើកឡើង​ថា​ ភាព​សប្បុរស​គឺជា ​​ភាសា​ដែល​ មនុស្សខ្វាក់​ អាច​មើល​ឃើញ​ ហើយ​មនុស្ស​ថ្លង់​អាច មាន​អារម្មណ៍។ ប៉ុន្តែ​ប្រសិនបើ​ យើង​សប្បុរស ចំពោះ​មនុស្ស​ខុស​ គឺជា​ភាសាមួយ​ ដែល​ធ្វើ​ឲ្យ មនុស្ស​ធម្មតា ​មិន​អាចយល់​​បាន​។ ទស្សនវិទូ ​ជនជាតិអាមេរិកEmerson បាន​និយាយថា​ សេចក្តី​សប្បុរស​របស់អ្នក គឺត្រូវ​តែ​ធ្វើ​ នៅ​ពេល​ដែល ​ត្រឹម​ត្រូវ បើ​មិន​ចឹង​ទេ​វា​គឺ ស្មើនឹង​សូន្យ។

តើ​អ្នក​ធ្លាប់​ នៅក្នុងកាលៈទេសៈមួយ ​ដែល​កំពុងតែលំបាកខ្លាំង ​ហើយ​ត្រូវ​ការ​ជំនួយ​ តែ​គ្មាន​អ្នកជួយ​ដែរទេ​? ចំពោះ​មនុស្ស​មួយចំនួន ពួកគេ​នឹង​ចេះ​តែ​ ទទួលយក​គុណ ​និង​អំពើ​ល្អ​ ​ដែល​អ្នក​ផ្តល់​ទៅ​ឲ្យ ទៅ​ពួកគេ​តែប៉ុណ្ណោះ​ តែ​ពួកគេ​នឹង​មិន​ ចេះ​ពី​វិធី​តប​ស្នង ​សងគុណ​មក ​អ្នក​វិញ​នោះទេ។ ហេតុ​នេះ​យល់​ល្អ​ អ្នកគួរកាត់​បន្ថយ ​ការជួយ​មនុស្ស​ប្រភេទនេះ​។ ព្រោះ​គេ​សម្លឹង​ឃើញ​តែ ​ប្រយោជន៍ពី​ខ្លួន​អ្នក តែប៉ុណ្ណោះ តែប្រសិនបើ​អ្នក ​ធ្លាក់​ទឹក​ហើយ ពួកមនុស្ស ​ទាំង​នោះក៏​នឹង ​ចាកចេញ​ពី​អ្នក ​ទៅ​អស់​ផងដែរ​។ ហេតុនេះ នៅក្នុង​ពិភពលោកនេះ ​បើ​មាន​តែ​សេចក្តី ​សប្បុរសនិង​ឆន្ទៈ ក្នុង​ការជួយ​ គឺមិនទាន់ គ្រប់គ្រាន់នោះទេ​។ អ្វី​ដែល​អ្នក​ត្រូវ​នោះគឺ ភាព​សប្បុរសនិង ​ការ​ចេះមើល មនុស្សផងដែរ​។

៣. បន្ត​សោកស្តាយ​រឿង​ដែល​គ្មាន​ន័យ

រូបតំណាង

ការ​សោយស្តាយគឺ​ជា ​អារម្មណ៍​មួយ​ដែល ​គ្មាន​ឥត​ប្រយោជន៍​បំផុត។ ប៉ុន្តែ ​វា​នៅតែ​ធ្វើ​ឲ្យ មនុស្សជា​ច្រើន​ ញៀនហើយមិន​ព្រម​ ប្រលែង​វា​ចេញ​ ពី​ចិត្តដដែរ។ ការពិត​គឺថា​ ការ​សោកស្តាយ​ ​មិន​អាច​ធ្វើ ​ការ​ផ្លាស់​ប្តូរ​រឿងពី ​អតី​តកាល​អ្វី​ បាន​ទាំង​អស់​ វា​មាន​តែ​ធ្វើ​ឲ្យ ​អ្នក​នៅ​តែ​មាន​អារម្មណ៍ ​ឈឺចាប់​តែប៉ុណ្ណោះ។

សន្តិភាព​ផ្លូវ​ចិត្ត​គឺ​ជា​ រឿង​ដែល​សំខាន់ ​ជា​ងអ្វី​ទាំង​អស់​។ ចំពោះ​រឿង​ ដែល​កើតឡើង​ហើយ ​ឲ្យ​វា​កន្លង​ទៅ​ចុះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ រៀន​ពី​បទ​ពិសោធន៍ទាំង​នោះ ហើយធ្វើយ៉ាង​ណា ​កុំឲ្យ​បច្ចុប្បន្ន​កាល ​មានភាព​សោក​ស្តាយ​ ត​ទៅទៀត​។ ព្រោះ​ថា​ ការសោកស្តាយ ​មិន​អាច​ជួយ​អ្វី​អ្នក​ ឬ​ក៏​ប៉ះពៅ​ នៅកំហុសឆ្គង ​ដែល​អ្នក​បាន​ធ្វើ​ បាន​នោះទេ។ ហេតុ​នេះ ​អ្វី​ដែល អ្នក​ត្រូ​វធ្វើ​គឺ​  ការ​ទទួល​ស្គាល់​ ប្រឈម​មុខ និង​ហ៊ាន​ទទួល​យករឿង​ ដែលកើត​ឡើង​នោះ​ ហើយ​ផ្តោត​លើ​បច្ចុប្បន្នកាល ​និង​អនាគត​កាលវិញ។

៤. ត្អូញ​មិន​ដែរឈប់​

រូបតំណាង

ការ​ត្អូញ​ត្អែរ​គឺ ​ប្រៀប​ដូចជា ​ដុំមហារីកមួយ ​ដ៏សាហាវ​ នៅក្នុ​ងខ្លួនរបស់យើង​។ វា​រីករាល​ដាល​ យ៉ាង​ឆាប់​រហ័ស ​នៅពេល​ដែល​ អារម្មណ៍​អ្នកមិនល្អ។ ដូច្នេះ ­ឱសថ​ដែល​ល្អ ​តែ​មួយ​គត់​ ដើម្បី​ព្យាបាល​វា​គឺ ​អ្នកត្រូវចេះ គ្រប់​គ្រង​អារម្មណ៍​ កុំ​ឲ្យ​អារម្មណ៍​របស់​អ្នក ​នាំ​មុខ​អ្នកបាន។ ហេតុនេះ​ រៀនចេះ​ក្នុង​ ការ​គ្រប់​គ្រង​អារម្មណ៍​ របស់អ្នក គឺ​ជា​វិធីសាស្ត្រ ដែលល្អមួយ​ ក្នុង​ការ​បញ្ឈប់​នៅ ​ការត្អូញ​ត្អែរ​ តទៅទៀត។ ត្រូវ​ចាំ​ថា ​ជីវិតនេះ​គឺ ​ខ្លី​ខ្លាំង​ណាស់ តើ​ហេតុអ្វី ​អ្នកត្រូវ​យក​រឿង​ ឥតប្រយោជន៍​ទាំងនោះ មក​រំខាន់​ជីវិ​ត របស់អ្នក​ច្រើនម្ល៉េះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]