ភ្នំពេញ៖ ជារឿងមួយដ៏គួរឲ្យរន្ធត់ចិត្តយ៉ាងក្រៃលែង ក្រោយមាន នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅវេលាម៉ោង១២និង៣០នាទី ឈានថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០  នៅតាមបណ្តោយ មហាវិថីសហពន្ធរុស្សុី​ ជាប់របងព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ 

ចំពោះ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉េត សុីណែត  ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល រាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌ស   ចំណែកជនដៃដល់ជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើតាមអ្នកដែលឃើញហេតុការណ៍នោះ បានឲ្យដឹងថា ដំបូងឡើយ គេបានឃើញរថយន្តជនរងគ្រោះ បើកតាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តជនដៃដល់ បានបើកស្របទិសគ្នា បានមកបុកចំគូថរថយន្តជនរងគ្រោះ ផ្នែកខាងក្រោយ បណ្ដាលឲ្យបែកស្តុប និងឆ្កូតកាងបន្តិចបន្តួច។ ប៉ុន្តែស្រាប់តែបន្តិចក្រោយមក ក៏មានការបាញ់បោះយ៉ាងសាហាវ រហូតធ្វើឲ្យជនរងគ្រោះ បានស្លាប់ភ្លាមៗផងដែរ ហើយសមត្ថកិច្ច ក៏បានរើសគ្រាប់កាំភ្លើង នៅកន្លែងហេតុ គឺមានទៅដល់ចំនួន៩គ្រាប់ឯណោះ៕

ខ្មែរឡូត សូមចូលរួមរំលែកទុក្ខទៅកាន់ គ្រួសារសពផងដែរ ដែលជួបហេតុការណ៍ យ៉ាងរន្ធត់បែបនេះ!!

រូបថតជនរងគ្រោះ
រូបថតជនរងគ្រោះ
គ្រាប់កាំភ្លើងដែលជនដៃដល់ 
ឡានជនរងគ្រោះ
ឡានជនដៃដល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]