កូរ៉េខាងត្បូង ៖ ជឿជាក់ថា ហ្វេនៗពិតជាដឹងហើយថា Jisoo សមាជិកក្រុម BLACKPINK បានចាប់អាជីពសម្ដែងរឿងជាលើកដំបូង ហើយបានគ្រងតំណែងតួឯកស្រីទៀតផង។
ជាការពិតណាស់ រឿងភាគកូរ៉េដែល Jisoo សម្ដែងនោះមានចំណងជើងថា Snowdrop របស់ស្ថានីយ៍ទូរទស្សន៍ JTBC ដែលគ្រោងនឹងចាក់ផ្សាយ នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ។
ជាក់ស្ដែង រឿងនេះមិនទាន់បានចាក់ផ្សាយផង ស្រាប់តែទទួលបានការរិះគន់មួយ ដោយផ្អែកលើសាច់រឿង បង្ហាញពីបញ្ហាស្នេហារវាងទាហានកូរ៉េខាងជើង និងនិស្សិតកូរ៉េខាងត្បូង។ ជាមួយគ្នានេះដែរ ជនជាតិកូរ៉េខាងត្បូងមួយចំនួន លើកឡើងថា ពួកគេធុញទ្រាន់នឹងការមើលរឿងរ៉ាវនានា ដែលទាក់ទងនឹងកូរ៉េខាងជើង នៅលើប៉ុស្តិ៍ទូរទស្សន៍ណាស់៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]