បរទេស៖ មនុស្សយន្ត Atlas និង Spot របស់ Boston Dynamics អាចធ្វើអ្វីៗបានជាច្រើនបានដូចជារត់ កាយវិការហាត់ប្រាណ រត់ parkour ហក់ត្រឡប់ក្រោយ បើកទ្វារ លាងចាន និងទទួលបានការងារជាក់ស្តែងទៀតផង។ ប៉ុន្តែវីដេអូចុងក្រោយបង្អស់របស់ក្រុមហ៊ុននេះ បានបង្កើនចំណាប់អារម្មណ៍កាន់តែខ្លាំងពីមនុស្សម្នាជុំវិញពិភពលោកសម្រាប់មនុស្សយន្តនាពេលអនាគតទាំងនេះ គឺការរាំញាក់មិនចាញ់មនុស្សប៉ុន្មានទេ។
ក្នុងវីដេអូខាងក្រោមនេះបានបង្ហាញពីមនុស្សយន្ត Boston Dynamics ទាំងអស់ដូចជាមនុស្សយន្ត Atlas មនុស្សយន្តមានរាងដូចសត្វឆ្កែ Spot និងមនុស្សយន្ត Handle បាននាំគ្នារាំងក់ក្បាល បញ្ចេញក្បាច់រាំប្លែកៗតាមចង្វាក់បទ Do You Love Me របស់ The Contours។
នេះមិនមែនជាលើកទីមួយទេដែល Boston Dynamics បានបង្ហាញជំនាញរាំរបស់មនុស្សរបស់ខ្លួន ដែលកាលពីមុនក្រុមហ៊ុនធ្លាប់បង្ហាញវីដេអូមនុស្សយន្ត Spot រាំបទ Uptown Funk នៅក្នុងឆ្នាំ2018។ ប៉ុន្តែវីដេអូថ្មីនេះវាបានឈានដល់កម្រិតមួយផ្សេងទៀតដោយមនុស្សយន្ត Atlas ចាក់ក្បាច់រាំនិងធ្វើចលនាលើកដៃជើង និងបង្វិលខ្លួនយ៉ាងរលូនដែលមនុស្សធម្មតាសុំខ្មាស់។
Boston Dynamics ទើបតែត្រូវបានក្រុមហ៊ុន Hyundai ទិញយកក្នុងតម្លៃ1.1ពាន់លានដុល្លារ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ1992ចេញពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ដែលល្បីដោយសារមនុស្សយន្តដែលមានរាងដូចសត្វឆ្កែ Spot ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]