បរទេស៖ អ្នកប្រើប្រាស់ទូរសព្ទ Pixel 5 និង 4a 5G មិនអាចប្រើប្រាស់លេនទូលាយដើម្បីថតផ្កាយឲ្យមានរូបភាពធំបានទៀតទេ ហើយប្រហែលជាក្រុមហ៊ុន Google បានដកមុខងារថតផ្កាយ astrophotography នៅកំណែ update កម្មវិធី Google Camera 8.1។ មុខងារនេះគឺជាសោមាសនៃការលក់ទូរសព្ទសេរ៊ី Pixel 4 នាពេលកន្លងមក ហើយមុខងារនេះអាចដំណើរការទាំងកាមេរ៉ាធម្មតានិងនៅលើ telephoto ផងដែរ។
នៅពេលទូរសព្ទ 4a 5G និង 5 ប្រកាសបញ្ចេញជាមួយលេនទូលាយថ្មី មុខងារនេះក៏ត្រូបានបន្ថែមឲ្យដំណើរការនៅគ្រប់លេនទាំងអស់ផងដែរ។ ឥឡូវ លេនទូលាយមិនមានសមត្ថភាពចាប់យកផ្កាយដែលមាននៅលើមេឃ បានធំទូលាយដូចមុនទៀតទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុខងារថតផ្កាយ astrophotography អនុញ្ញាតឲ្យអ្នកប្រើប្រាស់ចាប់យកទិដ្ឋភាពនៅលើផ្ទៃមេឃងងឹត ដោយគ្រាន់តែដាក់ទូរសព្ទឲ្យនឹងមួយកន្លែងដោយផ្អែកលើអ្វីមួយ ឬនៅលើ tripod។

មុខងារនេះនៅតែដំណើរការលើកាមេរ៉ារបស់ទូរសព្ទ ប៉ុន្តែបើយើងជ្រើស Night Sight mode ហើយប្រើប្រាស់លេនទូលាយទៀតនោះ វានឹងលោតចេញការព្រមានថា “Zoom to 1x for astrophotography”។ មុននឹងទទួលបានកំណែ update ថ្មី ពីមុននៅពេលបើកលេនទូលាយ វានឹងប្រាប់ថា “Astrophotography on”។
ក្រុមហ៊ុន Google មិនបានឆ្លើយតបទៅនឹងសំណើរសុំអត្ថាធិប្បាយ ដែលសួរថាហេតុអ្វីបានវាផ្លាស់ប្ដូរ ប៉ុន្តែវាបាន update ការគាំទ្រថតរូបភាពនៅកន្លែងខ្សោយពន្លឺ ដោយបង្ហាញដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]