ភ្នំពេញ៖ ដោយបន្តអភិវឌ្ឍកម្មវិធីសេវាធនាគារឌីជីថលរបស់ខ្លួន ធនាគារ ABA មានសេចក្តីសោមនស្សរីករាយ សូមប្រកាសអំពីការដាក់ឲ្យដំណើរការនូវសេវាផ្ទេរប្រាក់ MoneyGram ក្នុងកម្មវិធី ABA Mobile ។ សេវាកម្មថ្មីសន្លាងនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធី ABA Mobile អាចទទួល ឬផ្ញើប្រាក់ទៅកាន់ប្រទេសជាង ២០០ ដែលមានភ្នាក់ងារជាង ៣៥០,០០០ កន្លែង បានគ្រប់ពេលវេលា។
សេវាផ្ទេរប្រាក់អន្តរជាតិដែលមានភាពងាយស្រួល និងសុវត្ថិភាពនេះ បំបាត់ទាំងស្រុងនូវការបំពេញឯកសារនានា និងចំណេញពេលវេលាដែលពីមុនចំណាយចោលលើការធ្វើដំណើរ ឬការរង់ចាំនោះ។ ដើម្បីទទួលប្រាក់ អ្នកប្រើប្រាស់កម្មវិធី ABA Mobile ត្រូវបញ្ចូលកូដប្រតិបត្តិការដែលផ្តល់ដោយអ្នកផ្ញើ និងជ្រើសរើសគណនីដែលត្រូវដាក់ប្រាក់ចូល។ ប្រាក់នឹងត្រូវដាក់ចូលទៅក្នុងគណនីធនាគារភ្លាមៗ។ សេវាកម្មនេះ ក៏មានប្រយោជន៍សម្រាប់អ្នកដែលទទួលប្រាក់ផ្ញើពីតំបន់មានពេលវេលាខុសគ្នា និងមិនចង់រង់ចាំដល់ថ្ងៃធ្វើការបន្ទាប់ ដើម្បីទទួលប្រាក់នៅតាមសាខាធនាគារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមធ្យោបាយថ្មីក្នុងការផ្ញើ និងទទួលប្រាក់តាមសេវាផ្ទេរប្រាក់អន្តរជាតិ MoneyGram ក្នុងកម្មវិធី ABA Mobile ក៏កាត់បន្ថយហានិភ័យនៃការចម្លងវីរុស ដែលឆ្លងតាមក្រដាសប្រាក់ ដែលជាការសំខាន់ក្នុងគ្រាកូវីដ-19 នេះ។
លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA មានប្រសាសន៍អំពីការដាក់ឲ្យដំណើរការនេះថា៖
សម្រាប់ព័ត៌មានបន្ថែម អំពីសេវាផ្ទេរប្រាក់ MoneyGram ក្នុងកម្មវិធី ABA Mobile សូមចូលទៅកាន់ ទំព័រវិបសាយសេវាផ្ទេរប្រាក់ MoneyGram តាមទូរស័ព្ទដៃនៅទីនេះ https://www.ababank.com/km/moneygram-mobile/ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]