បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀង Jessie J បានចែករំលែកជាមួយអ្នកគាំទ្រនៅលើបណ្តាញសង្គមអ៉ីនធើណែតបានទម្លាយថារូបនាង ទើបតែត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ Meniere ដែលជាជំងឺឈឺត្រចៀកខាងក្នុង និងធ្វើឲ្យ មានអាការៈ វិលមុខក្អួតចង្អោរ និងអាចធ្វើឲ្យថ្លង់បាន បើសិនមានជាធ្ងន់ធ្ងរ។
ជាក់ស្តែង តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះ បានបន្តទៀតថា រូបនាងបានភ្ញាក់ឡើង ហើយមានអារម្មណ៍ថាត្រចៀកខាងស្តាំរបស់នាងមិនអាចស្តាប់លឺ អ្វីដែលគួរឲ្យបារម្ភនោះ នាងមិនអាចដើរបាន ថែមទាំងមិនអាចកាន់អ្វី ចាប់កាន់ដូចសព្វរាល់ដង វេជ្ជបណ្ឌិតនិយាយថានេះជារោគសញ្ញានៃជំងឺ Meniere។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាចម្រៀងរូបនេះ បានបន្ថែមទៀតថា ពេលនេះនាងពិបាកក្នុងការច្រៀងណាស់ ព្រោះរាល់ពេលដែលនាងច្រៀងស្រែកខ្លាំងៗ ហេតុដូច្នេះ វាហាក់ដូចជាមានសម្លេងរំខាននៅក្នុងត្រចៀករបស់នាង លើសពីនេះទៀតសោត នៅពេលមើលភាពយន្ត រឺស្តាប់ចម្រៀង ត្រូវក្រសោបត្រចៀកខាងស្តាំដោយម្រាមដៃរបស់នាងដើម្បីរង់ចាំការស្តាប់។
តែជាសំណាងល្អ ម្ចាស់បទចម្រៀង «Price Tag» រូបនេះ បានទទួលការព្យាបាលនេះតាំងពីដំបូង ដូច្នេះការព្យាបាលបានរលូន និងអាចជាឆាប់សះស្បើយយ៉ាងឆាប់រហ័ស ទោះយ៉ាងណាក៏ដោយ ព្រោះតែនេះជាជំងឺរ៉ាំរ៉ៃ Jessie J នឹងត្រូវពិនិត្យ ក៏ដូចជាទៅជួបគ្រូពេទ្យជាប្រចាំផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]