អាមេរិក៖ ពេលវេលាចុងក្រោយដែលមនុស្សម្នាក់បានជាន់លើដីឋានព្រះចន្ទ គឺនៅឆ្នាំ១៩៧២។ ឥឡូវនេះ ការឡើងទៅឋានព្រះចន្ទម្ដងទៀតគឺស្ថិតនៅក្នុងបេសកកម្មក្រោយៗរបស់អង្គការណាសា។ នៅពេលនេះដែរ ទីភ្នាក់ងារមិនត្រឹមតែធ្វើដំណើរទៅទេ ថែមទាំងមានគម្រោងសម្រាប់ស្នាក់នៅទៀតផង។
ជាមួយនឹងបេសកកម្ម Artemis របស់ខ្លួននឹងចាប់ផ្ដើមនៅឆ្នាំក្រោយ អង្គការណាសាមានគោលបំណងបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទ ក្នុងឆ្នាំ២០២៤ និងរំពឹងទៀតថានឹងមានមូលដ្ឋានអចិន្ត្រៃយ៍នៅលើទីនោះតែម្ដង នៅចុងទសវត្សរ៍នេះ។ នេះគឺជាជម្រកដំបូងដែលមិនធ្លាប់មាននៅខាងក្រៅផែនដី ហើយក៏ត្រូវជួបប្រទះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការដឹកជញ្ជូនសំភារៈសំណង់ដែលមានបរិមាណច្រើនទៅកាន់ព្រះចន្ទ នឹងមានតម្លៃថ្លៃហើយក៏ត្រូវការពេលវេលាផងដែរ។ ប៉ុន្តែក្រុមហ៊ុនថ្មីថ្មោង ICON ដែលមានមូលដ្ឋាននៅរដ្ឋ Texas បាននិយាយថា ខ្លួនមានដំណោះស្រាយបែបវិទ្យាសាស្ត្រទំនើប គឺប្រើប្រាស់ម៉ាស៊ីនព្រីន 3D ដើម្បីបង្កើតជម្រកនៅលើឋានព្រះចន្ទ ដោយប្រើប្រាស់ធូលីរបស់ព្រះចន្ទផ្ទាល់តែម្ដង។
សហស្ថាបនិកនិងជានាយកប្រតិបត្តិ លោក Jason Ballard បាននិយាយថា ក្រុមហ៊ុន ICON គឺកំពុងធ្វើការជាមួយអង្គការណាសា ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាដែលអាចប្រែក្លាយធូលីព្រះចន្ទទៅជាវត្ថុធាតុដូចបេតុង។ ធូលីព្រះចន្ទដែលគេស្គាល់ថាជារជ្ជៈសីលា គឺជាផ្នែកដីខាងលើដែលមានរាងដូចខ្សាច់ ដែលស្ថិតនៅលើផ្ទៃរបស់ព្រះចន្ទ ដែលកកើតឡើងដោយរ៉ែ និងបំណែកអំបែងតូចៗដែលកើតមានរាប់លានឆ្នាំដោយសារការបុកទង្គិចគ្នាជាមួយអាចម៍ផ្កាយ។
វាមុត គ្រើម និងមានសភាពស្អិតល្មួត ដែលអវកាសយានិកបេសកកម្មអាប៉ូឡូបានរកឃើញថា វាអាចតោងជាប់អ្វីៗគ្រប់យ៉ាង រួមទាំងសំលៀកបំពាក់អវកាសរបស់ពួកគាត់ផងដែរ។ នេះមានន័យថា វាជាការផ្គត់ផ្គង់វត្ថុធាតុដើមមួយយ៉ាងច្រើន ប្រសិនបើក្រុមហ៊ុន ICON ទទួលបានជោគជ័យមែន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]