កូរ៉េខាងត្បូង ៖ ជាការពិតណាស់ តារាសម្ដែង តារាចម្រៀង ក្នុងឧស្សាហកម្ម Kpop ដ៏ល្បីល្បាញមួយនេះ ទោះបីជាឆ្នាំនេះ មានតារាៗជាច្រើន ទទួលបានភាគជោគជ័យ បំបែកកំណត់ត្រាថ្មីៗ គួរឲ្យកត់សម្គាល់ក្ដី តែសម្រាប់សិល្បករទាំងនេះ ឆ្នាំនេះ ជាពេលដែលពួកគេ ប្រឈមមុខនឹងបញ្ហាជាច្រើន ឬអាចហៅថា ជាឆ្នាំស៊យរបស់ពួកគេក៏ថាបាន។
ជាក់ស្ដែងរឿងរ៉ាវ ដែលពួកគេជួបក្នុងឆ្នាំ ២០២០ នេះ មានដូចជា ត្រូវគេរិះគន់យ៉ាងចាស់ដៃ សុខៗក៏កើតមានបញ្ហាចម្រូងចម្រាស ខ្លះក៏បាត់បង់សមាជិកគ្រួសារ ខ្លះជួបបញ្ហាលែងលះប្ដីប្រពន្ធ និងរងនូវពាក្យចចាមអារ៉ាមអាក្រក់ៗផ្សេងទៀតជាដើម៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះ គឺជាសិល្បករដែលជួបរឿងស៊យ ក្នុងឆ្នាំ ២០២០ ៖
១. Lai Kuan Lin អតីតសមាជិកក្រុម Wanna One ត្រូវគេរិះគន់ រឿងជក់បារីនៅទីសាធារណៈ
២. Irene ប្រធានក្រុម Red Velvet ត្រូវគេរិះគន់រឿងឥរិយាបថមិនសមរម្យរបស់នាង ទៅកាន់ក្រុមការងារ
៣. តារាប្រុសលោក Eli Kim អតីតសមាជិកក្រុម U-KISS ប្រកាសចែកផ្លូវគ្នាជាមួយភរិយា
៤. Gayoon ជាអតីតសមាជិកក្រុម 4minute ជួបទុក្ខធំព្រោះបងប្រុសទទួលមរណភាព
៥. Jennie ត្រូវគេរិះគន់រឿងសម្លៀកបំពាក់ពេទ្យ ក្នុងបទ Lovesick Girls និងគណនី Instagram របស់នាងត្រូវគេ Hack
៦. ក្រុម aespa រង់ការចោទប្រកាន់ថា លួចចម្លងរចនាបទក្នុង MV Black Mamba ការធ្វើ Logo ពុម្ភអក្សរ រិះគន់រឿងសម្លៀកបំពាក់ រឿងអាស្រូវអំពីការសេពគ្រឿងញៀន និងរូបសម្បត្ដិខុសគ្នាខ្លាំងពីពេលមុន និងក្រោយការបង្ហាញខ្លួនជាអ្នកសិល្បៈ។
៧. Ku Hye Sun ប្រកាសលែងលះជាមួយស្វាមី
៨. Chaeyoung សមាជិកក្រុម TWICE មានពាក្យចចាមអារ៉ាមថា ណាត់ជាមួយអ្នកចាក់សាក់ម្នាក់ឈ្មោះ Chim Hwa Sa
៩. តារាសម្តែង Gong Yoo រង់ការរិះគន់រឿងប្ដូរស្ទីលម៉ូតសក់ មើលទៅដូចតាចាស់
១០. Woojin អតីតសមាជិកក្រុម Stray Kids ត្រូវគេចោទប្រកាន់ថា បានបំពានលើរាងកាយនារីនៅក្នុង Bar មួយកន្លែង
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]