បរទេស៖ កំពូលតារាចម្រៀងស្រី Rihanna ត្រូវបានប្រទះឃើញនាំមិត្តប្រុសថ្មីជាតារារ៉េប ASAP Rocky ទៅជួបក្រុមគ្រួសាររបស់នាង កាលពីសប្តាហ៍មុន នៅឯកោះ Barbados ដែលជាស្រុកកំណើតរបស់តារាស្រីរូបនេះ។
យោងទៅតាមរូបថតរូប ដែលគេប្រមាញ់បាន តារាចម្រៀងម្ចាស់បទ «Diamond» រូបនេះបានឈរថើបមិត្តប្រុសរបស់នាងនៅពីមុខលើនាវាទៅលេងសមុទ្រ ដោយអ្នកទាំងពីរមើលទៅកាន់តែផ្អែមល្ហែម និងល្អូកល្អើនទ្វេដង បន្ទាប់ពីពួកគេបានយល់ចិត្តស្រលាញ់គ្នា ប្រហែលជាកន្លះឆ្នាំមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើតាមសារព័ត៌មានTMZ បានលើកឡើងថា គូស្នេហ៍ថ្មីថ្មោងនេះ បានចំណាយពេលជាមួយគ្នា ក្នុងពិធីបុណ្យណូអែលនៅឯផ្ទះ ជាមួយក្រុមគ្រួសាររបស់ Rihanna ផ្ទាល់តែម្តង ដែលគេត្រូវបានបង្ហើបឱ្យដឹងថា ពួកគេពិតជាត្រូវរូ៉វគ្នាយ៉ាងកត់សម្គាល់ផងដែរ។
ទោះជាយ៉ាងណាក្តី តារាស្រីវ័យ ៣២ ឆ្នាំ តែងតែបង្ហាញ និងបើកចំហរ ពីទំនាក់ទំនងស្នេហារវាងមិត្តប្រុសនាង ក៏ប៉ុន្តែតារាចម្រៀងស្រីរូបនេះ និងសង្សារ មិនដែល និយាយអ្វីឡើយ ប្រាប់អ្នកសារព័ត៌មាន អំពីរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរ ដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងកាន់តែតាមដាន អំពីជីវិតគូរបស់អ្នកទាំងពីរ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]