ស្នេហា៖ តើ​អ្នក​ធ្លាប់ ​ឆ្ងល់​ទេ​ថា ​ហេតុអ្វី​មនុស្សប្រុស ​មួយ​ចំនួន​មិន​សូវ ចូលចិត្ត​​ចុច​ឡាច ​លើ​រូប​ប្រពន្ធ​ឬ សង្សារ​របស់​ខ្លួន​ឯង? តែដោយ​ឡែក​ ចំពោះ​​​ស្រី​ដទៃ​វិញ​គឺ ​​ចុច​ចូល​ឡាច ​រហូតមិន​ដែល​ខាន ​នោះទេ​​ នេះ​ជា​ចម្ងល់​ដែល ​មនុស្ស​ស្រី​ភាគច្រើន​ ចង់​ដឹង​ដូចគ្នាដែរ​។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូល​ហេតុ​ អាចបណ្តាល​ មក​ពីកត្តា​ ផ្សេង​ៗ​ខុស​ពីគ្នា​។ មូលហេតុ​ទី១​ អាច​បណ្តាលមក​ពី​ ដោយ​សារតែ ​ខាង​ប្រុស​មិន​ចង់ ​ឲ្យ​អ្នក​ដទៃ​ទៀត ​បាន​ដឹង​ថា ​នារី​ម្នាក់​នោះ​ជា ​សង្សារឬ​ជា​ប្រពន្ធ ​របស់​ខ្លួន ព្រោះ​គេ​ចង់រក្សា ​ទំនាក់ទំនង​នោះ ឲ្យនៅ​ជា​ លក្ខណៈឯកជន​។​ ដូច្នេះ​ហើយ​ទើបបាន​ជា ​​មិនចង់​​បង្ហាញ ​តាម​រយៈការ​ចុចឡាច ​ឬ​ចូល​ទៅ​បញ្ចេញ​មតិ​អ្វី ​ដែល​ពាក់​ព័ន្ធ ​ធ្វើ​ឲ្យមិត្ត​ភក្តិ​ បង​ប្អូន មិត្តរួម​ការ​ងារ មាន​ការ​ចាប់​អារម្មណ៍ ដឹង​ជាដើម​​។

រូបតំណាង

មូលហេតុ​ទី២​គឺ ​ទម្លាប់​របស់​ មនុស្ស​ប្រុស​មួយចំនួន ​គឺ​បែបនេះ ​នៅពេល​ដែល ​មិត្ត​ស្រី​ឬ​ប្រពន្ធ​របស់​ខ្លួន​ បង្ហោះ​រូប​មិន​ សូវ​ជា​ចាប់​អារម្មណ៍ ​ខ្វាយ​ខ្វល់​ច្រើន ​ដូចការ​បង្ហោះ​រូប​ របស់​​អ្នក​ដទៃ ​ទៀត​នោះទេ។ អាច​ថា​ ព្រោះ​តែ​មាន ​អារម្មណ៍​ថា​ជិតស្និទ្ធ ​នឹង​គ្នា​រួច​ទៅ​ហើយ ​ដូច្នេះ​ទើប​បាន​ជា ​មិន​​សូវ​យក​ចិត្ត​ ទុកដាក់​អាង​ថា​ បាន​ឃើញ​និង ​នៅ​ជាមួយ​គ្នា​ខាង​ក្រៅ ​ក៏​ដូច​ជា​មាន​ការ​សរសើរ​ ពេល​ជួប​មុខ​គ្នា​ ផ្ទាល់​​ទៅហើយ​។

រូបតំណាង

មូលហេតុ​មួយ​ទៀត ​ដូច​ពាក្យមួយ​តែង ​លើកឡើង​ថា ​របស់​ដែល​មាន នៅក្នុង​ដៃ ​មិន​ជា​សូវ​ខ្វាយ​ខ្វល់ ​គិតគូ​ច្រើន​ ពី​របស់​ទាំងនោះទេ បើ​ទោះបី​ជា ​របស់​នោះ​មាន​តម្លៃ​ យ៉ាង​ណា​ក៏​ដោយ​  តែ​បើរបស់ក្រៅខ្លួន​វិញ ​បើ​ទោះ​បី​ជា ​ដុំ​ថ្មក៏​ទុកជា​ពេជ្រ​​ដែរ​។ ដូចគ្នា​ដែរ ​មនុស្ស​ប្រុស​មួយ​ចំនួន​ នៅ​ពេល​ដែល​មាន ​មនុស្ស​ស្រី​​ដែល​ល្អ​ នៅក្បែរខ្លួន​ហើយ ​មិន​ជា​សូវ​គិត​ផ្តល់​តម្លៃ​ ចង់​ថែរក្សា​នោះទេ តែ​បើ​ឃើញ​ មនុស្ស​ស្រី​ដទៃ​វិញ​ បង្ហោះ​រូប​លើ ​បណ្តាញ​សង្គម ​ម្តង​ៗ​គឺ​ថា ​ចូល​ទៅ​ចុច​ឡាច បេះដូង ចុច​ចូល​comment ចង់​បែក​មេដៃ​ហើយ​។

រូបតំណាង

សំណួរសួរ​ថា ​ប្រសិនបើ ​អ្នក​ជា​មនុស្ស​ស្រី ​ម្នាក់នោះ ពេល​ដែល​ខ្លួន​ បង្ហោះ​រូប​ម្តង​ៗ ​មិត្ត​ប្រុស​មិន​ដែល ​ចុច​ឡាច សូម្បី​ម្តង តែ​រាល់​ការបង្ហោះ​ របស់​ស្រី​ផ្សេង គេចូល​​ចុចឡាច​ សុទ្ធ​តែ​បេះ​ដូង​ទៀត​ តើ​អ្នក​មាន​អារម្មណ៍ ​បែប​ណា​ដែរ​?

រូបតំណាង

ច្បាស់​ណាស់​ ប្រាកដ​ជា​អន់​ចិត្ត ​បើ​ទោះ​បី​ជា​ គេ​ដោះ​សារ​ថា​នេះ ​គ្រាន់​តែ​ជា​ ការ​រាប់​អាន​ ព្រោះ​តែ​ជា​មិត្ត​ភក្តិ ​លើ​បណ្តាញ​សង្គម​ ជាមួយ​គ្នា​ទើប ​ចុច​រូប​បេះ​ដូង​ ឲ្យ​ក៏ដោយ​​។ ព្យាយាម​យក​ចិត្ត ​គេ​ដាក់​ចិត្ត​យើង ​កុំ​ថាឡើយ ​ចុចបេះ​ដូង ​សូម្បី​តែ​ចុចឡាច ​ក៏​មាន​អារម្មណ៍ ​ខឹង​មួរម៉ៅ​ដែរ​។ ពេល​ខ្លះ ​ក្តី​ស្រលាញ់​មិន​បាច់ ​ត្រូវ​បង្ហាញ​តាម ​លក្ខណៈធំដុំ​ជា​មួយ ​កាដូ​តម្លៃ​ថ្លៃ​ៗនោះទេ ត្រឹម​តែ​សកម្មភាព ​តិច​តួចដោយ​ ចូល​ទៅ​ឡាច ​ទៅ​Comment ​ទាំង​នោះ ​ក៏​មនុស្ស​ស្រី​សប្បាយ​ចិត្ត​ យក​ទៅ​ណា ​មិន​អស់​ដែរ​។ ត្រូវ​ចាំ​ថា ​គ្មាន​អ្វី​ដែល​រីករាយ ​ជាង​ពេល​ដែល​យើង​បង្ហោះ ​រូប​ហើយ​មនុស្ស ដែល​យើង​ស្រលាញ់ ​ចូល​ទៅ​ចុចបេះ​ដូង ​ហើយ​Comment សរសើរថាស្អាត​ នោះទេ​ជឿទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]