កូរ៉េខាងត្បូង ៖ អ្នកគាំទ្រ ប្រាកដជាជ្រាបច្បាស់ហើយថា​ ក្នុងឆ្នាំ ២០២០ នេះ ក្រុមតារាចម្រៀងប្រុសដ៏ល្បី BTS បាន Debut រយៈ ៧ ឆ្នាំ ឈានចូលដល់ឆ្នាំទី ៨ ហើយមិត្តភាពរបស់ពួកគេ មិនបានប្រួលប្រែនោះទេ។

ជាពិសេសថ្មីៗនេះ កាលពីយប់មិញនេះ ជាថ្ងៃកំណើតរបស់ V សមាជិកផ្សេងៗនាំគ្នា បង្ហោះសារក៏ដូចជា រូបថត វីដេអូ ដើម្បីអបអរថ្ងៃកំណើតរបស់ V។ ក្នុងនោះ Jimin បានបង្ហោះរូបភាពមួយសន្លឹក និងសារជូនពរ V ដែលក្នុងរូបថតនោះមានសមាជិក ៣នាក់ រួមមាន Jimin V ​និង Jhope

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ រូបថតមួយសន្លឹកនេះ បានអង្រួនចិត្តអ្នកគាំទ្រយ៉ាងខ្លាំង ក្នុងពេលដែលអ្នកគាំទេជាច្រើន បានប្រៀបធៀបរូបភាពរបស់ពួកគេទាំង ៣នាក់ ទៅនឹងឆ្នាំដំបូងដែលពួកគេបាន Debut ដែលវាមានរយៈពេល ៨ ឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា អ្នកគាំទ្របានដាក់រហ័សនាមឲ្យ សមាជិកទាំង ៣ រួមមាន Jimin V​ និង Jhope ថាជា ពន្លឺដ៏ចែងចាំសម្រាប់ពួកគេ “SUNSHINE LINE”។

ក្រោយពី Jimin បានបង្ហោះរូបភាពរួមគ្នានេះសាជាថ្មី ធ្វើឲ្យមាននិន្នាការ នៅក្នុងបណ្តាញសង្គម TwitterSUNSHINE LINE” នេះលេចឡើងសាជាថ្មីផងដែរ៕

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម  ៖

SUNSHINE LINE ២០១៣
SUNSHINE LINE ២០១៤
SUNSHINE LINE ២០១៥
SUNSHINE LINE ២០១៦
SUNSHINE LINE ២០១៧
SUNSHINE LINE ២០១៨
SUNSHINE LINE ២០១៩
SUNSHINE LINE ២០២០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]