ភ្នំពេញ៖ នេះពិតដំណឹងដ៏គួរឲ្យរន្ធត់និង ស្រណោះណាស់ ដោយកាលពីម្សិលមិញនេះសិល្បករ ម្ចាស់បទ ចម្រៀងOrginal មានឈ្មោះថា​  ប៊ីត ណូយ៉ានិង មានឈ្មោះពិតថា សារី សុភាព ព្រមទាំងជាម្ចាស់បទ «ក្រមុំភ្នំពេញ» បានទទួលមរណភាពហើយ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

ដោយឡែក កាលពីថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ អ្នកចម្រៀងរ៉េបវ័យក្មេងលោក ប៊ីត ណូយ៉ា បានស្លាប់ទាំងវ័យក្មេង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ចំណែកសពលោក ក៏បានធ្វើការបូជានៅម៉ោង ១២ថ្ងៃត្រង់ថ្ងៃ ពុធនេះ រួចរាល់ហើយ ដែលទីតាំងគឺនៅក្នុងវត្តទួលសង្កែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្ររបស់តារាប្រុសរូបនេះក៏ដូចជា មហាជនក៏បានសម្តែងការសោកស្តាយនូវការបាត់បង់ធនធានមនុស្ស ដែលមានតម្លៃមួយរូបនៅក្នុងប្រទេសកម្ពុជានេះ ក្រៅពីនេះពួកគេក៏បានបួងសួងឲ្យឲ្យ វិញ្ញាណក្ខន្ធរបស់លោកទៅឲ្យបានស្ងប់ចុះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សារី សុភាព កាលនៅរស់
សារី សុភាព កាលនៅរស់
រូបថតលោក សារី សុភាព
ភ្ញៀវដែលមកចូលរួមពិធីបុណ្យសព
ការលេងតន្រ្តីជូនដំណើរទៅលោក សារី សុភាព ជាលើកចុងក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]