អាមេរិក៖ បុរសនៅរដ្ឋ New Jersey ម្នាក់កំពុងប្តឹងក្រុង Woodbridge និងនាយកដ្ឋានប៉ូលិសរបស់ក្រុងនេះ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនខុសដោយសារប្រព័ន្ធស្កេនមុខចាប់មុខគាត់ថាជាជនល្មើស។ លោក Nijeer Parks បានចំណាយពេល10ថ្ងៃនៅក្នុងពន្ធនាគារកាលពីឆ្នាំមុន រួមទាំងមួយសប្តាហ៍នៅក្នុងការឃុំឃាំងដាក់ឱ្យនៅតែឯង បន្ទាប់ពីមានករណីលួចអីវ៉ាន់នៅហាងទំនិញមួយនៅខែមករា។
បន្ទាប់ពីមន្រ្តីប៉ូលិសត្រូវបានគេហៅទៅ Hampton Inn នៅ Woodbridge ចោរលួចទំនិញដែលត្រូវបានចោទប្រកាន់បានបង្ហាញប័ណ្ណបើកបររដ្ឋ Tennessee របស់ខ្លួនទៅក្រុមប៉ូលិស ហើយក្រុមប៉ូលិសបានកំណត់ថាក្លែងក្លាយ។ នៅពេលក្រុមប៉ូលិសប៉ុនប៉ងចាប់ខ្លួនជនល្មើសនោះ បន្ទាប់ពីរកឃើញកញ្ឆាមួយកញ្ចប់នៅក្នុងហោប៉ៅរបស់គេ ជនល្មើសនោះក៏បានរត់គេចដោយឡានជួល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងាររដ្ឋដែលមានប្រព័ន្ធស្កេនមុខបានវិភាគរូបថតពីប័ណ្ណបើកបរនោះ ហើយពួកគេបានរកឃើញមុខដែលត្រូវគ្នាចេញមកពីរូបថតអត្តសញ្ញាណប័ណ្ណរបស់លោក Parks។ លោក Parks ដែលបានផ្តល់សក្ខីកម្មថាគាត់មិនដែលបើកឡានឬទៅ Woodbridge ទេ ហើយគាត់ក៏មានភស្តុតាងថាគាត់កំពុងផ្ញើប្រាក់នៅឱសថស្ថានដែលមានចម្ងាយជាង30ម៉ាយល៍ (48គីឡូម៉ែត្រ) នៅពេលដែលមានហេតុការណ៍កើតឡើង។ ករណីរបស់គាត់ត្រូវបានច្រានចោលវិញកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីគាត់បានចំណាយប្រាក់ជាង5,000ដុល្លារដើម្បីការពារខ្លួន។
លោក Parks ត្រូវបានផ្តន្ទាទោសពីរដងលើបទចោទប្រកាន់គ្រឿងញៀន ហើយអាចប្រឈមនឹងការកាត់ទោសសម្រាប់បទឧក្រិដ្ឋទីបី។ គាត់កំពុងដាក់ពាក្យប្តឹងទៅប៉ូលិសវិញពីបទចាប់ខ្លួនខុស ការដាក់ពន្ធនាគារខុស និងការរំលោភសិទ្ធិស៊ីវិលរបស់គាត់។
វាជាករណីទីបីហើយដែលមានករណីចាប់មុខខុសដោយប្រព័ន្ធស្កេនមុខ ដែលនាំឱ្យមានការចាប់ខ្លួនខុសនៅសហរដ្ឋអាមេរិក។ មនុស្សបីនាក់នៃករណីទាំងនោះសុទ្ធតែជាបុរសជនជាតិស្បែកខ្មៅ។ ករណីពីរផ្សេងទៀតដែលបានកើតឡើង គឺនៅក្នុងតំបន់ Detroit ដូចគ្នា។ បុរសម្នាក់ក្នុងចំណោមបុរសទាំងនោះគឺ Michael Oliver បានប្តឹងទីក្រុង Detroit និងអ្នកស៊ើបអង្កេតក្នុងករណីរបស់គាត់។
វាមិនច្បាស់ទេថាតើប្រព័ន្ធស្កេនផ្ទៃមុខមួយណា ដែលត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណខុសថាលោក Parks ជាជនល្មើស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]