កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៣០ ខែធ្នូ Big
Hit Entertainment បានបញ្ចេញនូវព័ត៌មានថ្មី ទាក់ទងនឹងសកម្មភាពច្បាប់ កំពុងបន្តប្រឆាំងនឹងអ្នកលេងបណ្ដាញអ៊ីនធើណែត ដែលមានគំនិតអាក្រក់ ព្យាយាមវាយប្រហារអ្នកសិល្បករ របស់ខ្លួន ដូចជា BTS និង TOMORROW x
TOGETHER ជាមួយនឹងពាក្យចចាមអារ៉ាមមិនពិត ការបង្ហោះរូបភាព
ក៏ដូចជាសារព្យាបាទជាដើម។
BTS
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ជាផ្លូវការរបស់ទីភ្នាក់ងារផលិតកម្ម
BigHit ដែលបានចុះផ្សាយនៅលើ Weverse របស់ BTS គឺ Big Hit Entertainment បានសង្កត់ធ្ងន់ទៅលើ គោលជំហររបស់ពួកគេ ប្រឆាំងនឹងអ្នកអត្ថាធិប្បាយដែលមានគំនិតអាក្រក់
ការឃ្លាំមើលសកម្មភាពតាមបណ្ដាញអ៊ីនធើណែត ក៏ដូចជាការធ្វើបច្ចុប្បន្នភាពលើបណ្តឹង ដែលកំពុងកើតមាន នាពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ ក៏ត្រូវបានបង្ហោះនៅក្នុង Weverse របស់ TOMORROW x TOGETHER ក្នុងពេលដំណាលគ្នាផងដែរ។
TOMORROW x TOGETHER
ខ្លឺមសាររបស់ Big Hit Entertainment មានដូចខាងក្រោម ៖
សួស្តី ! នេះជា Big Hit Entertainment! BigHit នឹងចាប់ផ្តើមនីតិវិធីច្បាប់ ប្រឆាំងនឹងជនល្មើសនៃសកម្មភាព ដែលមានគំនិតអាក្រក់ទាក់ទងនឹង BTS។ រួមមានការរិះគន់ដោយចេតនា ការសាយភាយព័ត៌មានគ្មានមូលដ្ឋាន ការយាយីផ្លូវភេទ ការវាយប្រហាររឿងផ្ទាល់ខ្លួន និងការបរិហារកេរ្តិ៍។ យើងចង់ធ្វើការ Update ចំពោះសកម្មភាពទាំងនេះ។ ថ្មីៗនេះយើងបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌបន្ថែម ដោយប្រើព័ត៌មានថ្មីដែលផ្តល់ដោយអ្នកគាំទ្រ ក៏ដូចជាប្រមូលតាមរយៈគំនិតផ្តួចផ្តើមត្រួតពិនិត្យរបស់យើង។ ទាំងនេះរួមបញ្ចូលទាំងជនល្មើស ដែលត្រូវបានគេរកឃើញថាមានទោស ហើយត្រូវបានផ្តន្ទាទោសឱ្យពិន័យ ក៏ដូចជាបុគ្គលដែលត្រូវបានគេសន្មតថាបានចូលរួម ក្នុងសកម្មភាពព្យាបាទ សូម្បីតែកំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីយើងបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងពួកគេ។ សម្រាប់ជនទាំងនេះ យើងនឹងចាប់ផ្តើមនីតិវិធីច្បាប់ ប្រឆាំងនឹងពួកគេ រហូតដល់ពួកគេឈប់ប្រព្រឹត្តទោសកំហុសបែបនេះតទៅទៀត។ ជនមួយចំនួន បានបង្កើតគណនីជាច្រើន ដើម្បីធ្វើការបង្ហោះព្យាបាទ។ យើងបានត្រួតពិនិត្យគណនីទាំងនោះ និងដាក់ពាក្យបណ្តឹង ប្រឆាំងនឹងគណនីជាច្រើន។ ចំពោះជនល្មើសដែលបន្តចូលរួមក្នុងសកម្មភាពព្រហ្មទណ្ឌ បន្ទាប់ពីពួកគេត្រូវបានរកឃើញថាមានពិរុទ្ធភាព នៅក្នុងតុលាការយើងគ្រោងនឹងប្តឹងទាមទារសំណង ការខូចខាតនៅក្នុងតុលាការស៊ីវិល។ ក្រុមហ៊ុន Big Hit នឹងបន្តផ្តួចផ្តើមវិធានការតឹងរឹង ដើម្បីធានាថាជនល្មើសត្រូវបានផ្តន្ទាទោសតាមច្បាប់យ៉ាងពេញលេញ ហើយវានឹងមិនមានដំណោះស្រាយ ឬការលើកលែងឡើយ។ BigHit បានប្រមូលព័ត៌មាន អំពីការផ្សាយព្យាបាទទាក់ទងនឹង BTS ហើយរាយការណ៍ពួកគេទៅកាន់អាជ្ញាធរ និងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ។ យើងស្នើសុំឱ្យអ្នកបន្តប្រើប្រាស់បណ្តាញទូរស័ព្ទបន្ទាន់របស់យើង ([email protected] ) ដើម្បីរាយការណ៍អំពីករណីនៃការរំលោភបំពានណាមួយ។ យើងតែងតែដឹងគុណចំពោះការស្រលាញ់ និងការលះបង់របស់អ្នកចំពោះ BTS យើងនឹងបន្តធ្វើការដើម្បីធានាថា សិទ្ធិរបស់សិល្បកររបស់យើង ត្រូវបានការពារយ៉ាងពេញលេញ។
Big Hit
Big Hit Entertainment
គួរបញ្ជាក់ផងដែរថា សិល្បករ BitHit Labels នឹងមានការប្រគុំតន្រ្តី តាមប្រព័ន្ទអ៊ីនធឺណែតរួមគ្នា ជាលើកដំបូងរបស់ពួកគេ គឺការប្រគុំតន្ត្រីអនឡាញ មានឈ្នោះថា 'New Year's Eve Live ២០២០' ដែលបង្ហាញដោយ Weverse នឹងចាក់ផ្សាយនៅថ្ងៃទី ៣១ ខែ ធ្នូ នេះនៅម៉ោង ៩:៣០ ល្ងាចនៅប្រទេសកូរ៉េ ដែលត្រូវនឹងម៉ោង ៧:៣០ នៅកម្ពុជា៕
New Year's Eve Live ២០២០
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]