កូរ៉េខាងត្បូង៖ ជាតារាស្រីក្នុងវិស័យ K-pop ពួកគេពិតជាដឹងខ្លួនច្បាស់ ក្នុងការរក្សាទម្ងន់ស្តង់ដារ ឲ្យមើលទៅស្រស់ស្អាត និងល្អឥតខ្ចោះ ហេតុដូច្នេះ ភាគច្រើនគឺពួកគេខិតខំហាត់ប្រាណ ក៏ដូចជារក្សារបបអាហារ យ៉ាងម៉ត់ចត់ដើម្បីឱ្យមានរាងស្អាតឋិតថេរ ដើម្បីជាទីពេញចិត្ត របស់ភ្នែកមហាជន។
ទោះយ៉ាងណាក៏ដោយ មានករណីលើកលែង ផ្ទុយស្រឡះពី តារាចាស់វស្សា តែសម្រស់មិនចាស់តាមវ័យ អតីតសមាជិក Sandara Park ក្រុម 2NE1 ដោយតារាស្រីរូបនេះ ចង់ឡើងទម្ងន់ទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីថ្មីៗនេះ នៅពេលបង្ហាញខ្លួនក្នុងកម្មវិធី Problem Child In House Sandara បាន ធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញដ៏ភ្ញាក់ផ្អើល អំពីទម្ងន់របស់នាង ដែលនាងបានចែករំលែកថា ៖
ទន្ទឹមនឹងនេះដែរ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ ក៏បានទម្លាយ អាថ៌កំបាំងចំពោះការឡើងទម្ងន់ មិនបានរំពឹងទុករបស់នាង គឺមកពីមិត្តល្អដូចជា តារាកំប្លែង Kim Sook និង Park Na Rae ថែមទាំង អរគុណដល់ពួកគេ ដែលបានសម្រេចគោលដៅរបស់នាង បានជោគជ័យ ដោយនាងបានលើកឡើងដូច្នេះថា ៖
មិនត្រឹមតែប៉ុណ្ណោះ Sandara Park បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ នាងស្លៀកសម្លៀកបំពាក់ដែលមានទំហំធំជាងមុន សូម្បីតែមនុស្សជុំវិញខ្លួន មានការសប្បាយចិត្តជាខ្លាំង ជាមួយនឹងការផ្លាស់ប្តូររបស់នាង។
លើសពីនេះ ខ្លួននាងផ្ទាល់ក៏សប្បាយចិត្តខ្លាំងណាស់ដែរ នៅពេលដែលរូបនាង ចាប់ផ្តើមឡើងទម្ងន់បែបនេះ ថែមទាំងមិត្តភកិ្ត ក៏ដូចជាមនុស្សជុំវិញខ្លួន បានសរសើរថា មើលទៅស្អាត ពិតជាស្រស់ស្អាតជាងមុនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]