ថៃ៖ ជាការពិតណាស់ ពេលវាលាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែដើរទៅមុខមិនចាំយើងនោះឡើយ ហើយអ្វីៗគ្រប់យ៉ាងនៅលើលោកនេះ ក៏តែងតែផ្លាស់ប្ដូរទៅតាមពេលវេលាផងដែរ។ ជាក់ស្ដែង នៅសល់ពេលតែមួយថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំថ្មីក៏ឈានចូលមកដល់ហើយអាយុរបស់មនុស្សម្នាក់ក៏កាន់តែកើនមួយឆ្នាំទៀត សម្រស់អ្នកខ្លះក៏ផ្លាស់ប្ដូរទៅតាមនោះដូចគ្នា។

តែយ៉ាងណាមិញ បើក្រឡេកមកមើលពីរូបរាងកាយ និងសម្ផស្សរបស់តារាសម្ដែងស្រីលំដាប់ជួរមុខរបស់ប្រទេសថៃទាំងប៉ុន្មាននាក់ខាងក្រោមនេះវិញ យើងឃើញថាសព្វថ្ងៃពួកគេម្នាក់ៗមើលទៅនៅតែស្រស់ស្អាតនិងក្មេងជាងវ័យខ្លាំងមែនទែន តែបើដឹងពីអាយុរបស់ពួកគេ គ្រប់គ្នាសឹងតែមិនជឿទេថាក្នុងឆ្នាំ២០២០ នេះ ពួកគេសុទ្ធសឹងតែមានអាយុ ៤០ឆ្នាំអស់ទៅហើយ តែការលេងខ្លួន និងរក្សាសម្រស់នៅតែស្អាតៗខ្ញង់ៗគួរឲ្យសរសើរតែម្ដង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រីទាំងនោះមានដូចខាងក្រោម៖

១.Ae Pornthip

តារាសម្ដែងដែលត្រូវជាភរិយាតារាប្រុស Poh Nattawut រូបនេះ នាងកើតនៅក្នុងឆ្នាំ ១៩៨០ និងមានកូនពីរនាក់ទៅហើយ តែនាងនៅតែស្អាតដដែល។

Ae Pornthip

២.Benz Pornchita

តារាស្រីរូបនេះ ក៏មានកូនបីនាក់ទៅហើយដែរ ហើយក្នុងឆ្នាំនេះនាងក៏មានអាយុ ៤០ឆ្នាំដែរ។

Benz Pornchita

៣.Cris Horwang

 តារាសម្ដែងស្រី Cris Horwang មានអាយុ៤០ឆ្នាំហើយក្នុងឆ្នាំនេះ តែបើងាកមកមើលការធ្វើខ្លួនរបស់នាង គឺថាក្មេងៗស្រករក្រោយសុំខ្មាសតែម្ដង។

Cris Horwang

៤.Cherry Khemupsorn

តារាសម្ដែងនិយមលេងខ្លួនស៊ិចស៊ីរូបនេះ ក៏នៅតែស្អាតមិនណយដែរ ខណៈឆ្នាំនេះគេក៏មានអាយុ ៤០ឆ្នាំទៅហើយ។

Cherry

៥.Nune Woranuch

តារាជើងចាស់រូបនេះ តាំងពីដើមមកអ្នកណាក៏ដឹងដែរថា នាងមានមុខមាត់ស្រស់ស្អាត ហើយមកទល់នឹងពេលអាយុ ៤០ឆ្នាំនេះ Nune ក៏នៅតែមិនធម្មតា។

Nune Woranuch

៦.Jeab Pijitra

តារាសម្ដែង Jeab ក៏មានអាយុ ៤០ឆ្នាំក្នុងឆ្នាំនេះដូចតារាខាងលើៗដែរ។

Jeab Pijitra

៧.Aff Taksaorn

មេម៉ាយសាច់ចាំរូបនេះ ក៏មិនខុសគ្នាដែរ ក្នុងឆ្នាំនេះផ្ទាល់តែម្ដង នាងក៏មានវ័យ ៤០ឆ្នាំផងដែរ។

Aff Taksaorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]