អូស្លូ៖ យ៉ាងហោចណាស់មានមនុស្ស ១១នាក់បានបាត់ខ្លួន និង ១០នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ស្រាល បន្ទាប់ពីគ្រោះថ្នាក់រអិលបាក់ស្រុតដីមួយ បានកើតឡើងនៅតំបន់ភាគខាងត្បូងប្រទេសន័រវេស កាលពីថ្ងៃពុធម្សិលមិញនេះ។
យោងតាមមន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅតំបន់លំនៅដ្ឋានមួយក្នុងក្រុង Gjerdrum ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ខាងជើងរដ្ឋធានីអូស្លូ។ ក្នុងនោះដែរ ប៉ូលិសក៏បានជម្លៀសមនុស្សជាង ៩០០នាក់ ចេញពីតំបន់គ្រោះថ្នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តតាមប្រមាញ់រកអ្នកដែលបាត់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឱ្យដឹងដែរថា រូបភាពចេញពីទីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញនូវអគារផ្ទះសម្បែងជាច្រើនខ្នង បាក់ធ្លាក់ចូលទៅក្នុងរណ្តៅបាក់ស្រុតដី។ ហើយទន្ទឹមនឹងនេះ អាជ្ញាធរក៏បានចេញសេចក្តីថា ប្រជាជនរហូតដល់ ១,៥០០នាក់ អាចនឹងត្រូវចាកចេញពីតំបន់នេះ ដោយសារតែមានការព្រួយបារម្ភអំពីស្ថានភាពដី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]