បារាំង៖ ប្រទេសបារាំងនឹងពង្រាយប៉ូលិសនិងអាវុធហត្ថចំនួន១០០,០០០នាក់ នៅថ្ងៃចូលឆ្នាំសកល ដើម្បីបញ្ឈប់ការជប់លៀងនិងពង្រឹងបម្រាមគោចរ ដែលត្រូវបានដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ ការបន្ថែមកងកម្លាំងសន្តិសុខក៏មានគោលបំណងបញ្ឈប់ការបើកភ្លើងរបស់រថយន្ត ដែលតែងតែកើតឡើងនៅយប់ចុងក្រោយនៃថ្ងៃឆ្លងឆ្នាំ។

ប្រទេសបារាំងបានរាយការណ៍ពីករណី២.៦លាននាក់នៃជំងឺកូវីដ-១៩ ដែលជាចំនួនខ្ពស់បំផុតទី៥លើពិភពលោក និងមានមនុស្សស្លាប់ចំនួន៦៤,០០០នាក់។ ដូចបណ្ដាប្រទេសអឺរ៉ុបដទៃទៀតដែរ ប្រទេសបារាំងនឹងបញ្ឈប់ការអបអរសម្រាប់ថ្ងៃឆ្លងចូលឆ្នាំសកល ចំពេលដែលមានជំងឺរាតត្បាតរាលដាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កងកម្លាំងសន្តិសុខនឹងត្រូវពង្រាយនៅថ្ងៃឆ្លងចូលឆ្នាំសកល

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gérald Darmanin បានបញ្ជាឲ្យមានវត្តមានរបស់កម្លាំងសន្តិសុខ នៅកណ្ដាលទីក្រុងនិងជាយក្រុង ចាប់ពីម៉ោង២០:០០ នៅពេលបម្រាមគោចរចាប់ផ្ដើម។ នៅទីក្រុងប៉ារីស ពាក់កណ្ដាលនៃខ្សែរថភ្លើងក្រោមដីនឹងត្រូវបានបិទនៅពេលល្ងាច ខណៈពេលដែលលោក  Darmanin ក៏បានស្នើសុំឲ្យមានការបិទការដឹកជញ្ជូនសាធារណៈនៅទូទាំងប្រទេស ដែលត្រូវលើកមកពិចារណា។

ខ្សែរថភ្លើងក្រោមដីពាក់កណ្ដាលក៏ត្រូវបិទដែរ

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ទោះបីមានការកើនឡើងករណីឆ្លងថ្មីនៃជំងឺនេះក៏ដោយ ក៏មិនចាំបាច់បិទតំបន់នោះដែរ។ ប្រទេសបារាំងមានការបិទប្រទេសចំនួនពីរលើក ហើយបារ ភោជនីយដ្ឋាន និងកន្លែងទាក់ទាញវប្បធម៌នឹងនៅតែបន្តបិទទ្វាររហូតដល់ខែមករា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]