ថៃ៖ ធ្វើឲ្យហ្វេនៗជាច្រើន មានការលើកទឹកចិត្ត ចំពោះក្រុមគ្រួសាររបស់ តារាស្រី Lydia ចំពោះរឿងមានកូនទី៣ ទៅតាមការស្នើសុំរបស់ស្វាមីនាង ខណៈដែល អ្នកទាំងពីរតែងតែមានពេលវេលាដ៏ផ្អែមល្ហែម  ធ្វើឲ្យអ្នកគាំទ្រទាំងនោះកាន់តែតាមដានយ៉ាងកៀកកិត ផងដែរ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែរឿងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកគាំទ្ររបស់នាង បន្ទាប់ពីបានបង្ហោះរូបភាព Selfie នៅមុខកញ្ចក់ ជាមួយនឹងកូនស្រីនាង ក្រោយពីធ្វើដំណើរកម្សាន្តតាមដងទន្លេរួមគ្នាជាមួយក្រុមគ្រួសារ ប៉ុន្តែនៅក្នុងនោះ បែរជាធ្វើឲ្យហ្វេនៗផ្តោតអារម្មណ៍ចំពោះ ក្បាលពោះរបស់នាង ដែលមើលទៅ ហាក់ដូចជាឡើងប៉ោងធំជាងមុន ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងរូបភាពបង្ហាញបែបនេះ ពិតជាកាន់តែធ្វើឲ្យ អ្នកគាំទ្រតាមដានឃ្លាំមើល និងមានការសង្ស័យ ពីរឿងមានផ្ទៃពោះកូនទី ៣ របស់ តារាស្រី Lydia ផងដែរ។ តែយ៉ាងណាមិញ នេះគ្រាន់តែជា ការសង្ស័យមួយប៉ុណ្ណោះ ដូច្នេះហើយមានតែត្រូវរង់ចាំពីការបកស្រាយយ៉ាងច្បាស់ៗពីតារាស្រីរូបនេះ បន្តទៀត៕​

សូមទស្សនារូបភាពខាងក្រោម៖

 Lydia និង ស្វាមី
 Lydia  និង ស្វាមី
 Lydia  និង គ្រួសារ
រូបភាព ដ៏គួរឲ្យសង្ស័យ ពីរឿងមានផ្ទៃពោះ របស់ Lydia 
រូបភាព ដ៏គួរឲ្យសង្ស័យ ពីរឿងមានផ្ទៃពោះ របស់ Lydia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]