កូរ៉េខាងត្បូង ៖ ប្រិយមិត្តច្បាស់ជាជ្រាបច្បាស់រួចមកហើយ ថាក្រុមតារាចម្រៀងប្រុសដ៏ល្បី របស់កូរ៉េនាពេលបច្ចុប្បន្ននេះ គឺក្រុម BTS ដែលពួកគេមានសមាជិកក្រុមទាំងអស់ ៧ នាក់ ក្នុងនោះ Jin គឺជាសមាជិកដែលមានអាយុច្រើនជាងគេ ហើយក៏ជាអ្នកដែលមិនសូវស្តាប់តាមបទបញ្ជារបស់ក្រុមហ៊ុនជាងគេដែរ ។

ទន្ទឹមនឹងនេះ កាលពីម្សិលមិញថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ នេះ V បានធ្វើការ Live ផ្ទាល់ក្នុងកម្មវិធី Vlive ដើម្បីអបអរថ្ងៃកំណើតរបស់លោក ជាមួយនឹងអ្នកគាំទ្រ ក្នុងនោះ V បានជជែកជាមួយអ្នកគាំទ្រ ព្រមទាំងឆ្លើយសំណួរជាច្រើនផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របគ្នានោះ V ក៏បាននិយាយពី Mixtape របស់លោកដែលនឹងចេញ នាពេលឆាប់ៗនេះ ក្នុងនោះលោកក៏បាននិយាយផងដែរថា ៖

V

បន្ទាប់ពីនិយាយចប់ V ក៏បានបង្ហើបបទចម្រៀងនៅក្នុង Mixtape របស់លោក ឲ្យអ្នកគាំទ្របានស្តាប់ ដោយគ្រាន់តែបញ្ចេញភ្លេចតែបន្តិចប៉ុណ្ណោះ តែពេលនោះក៏ត្រូវបុគ្គលិកលោកផ្តល់សញ្ញាឲ្យលោក មិនអោយបញ្ចេញវា តែ V មិនព្រមស្តាប់ តារាប្រុសរូបនេះក៏បានបញ្ចេញថែមទៀត ព្រមទាំងសើចនឹងប្រត្តិកម្មរបស់ បុគ្គលិកក្រោយឃើញលោកមិនព្រមស្ដាប់តាម ។

V

ក្រោយមក V ក៏បាននិយាយថា ៖

V
V

ដែលឃ្លានេះវាស្រដៀងយ៉ាងខ្លាំងទៅនឹង​ Jin ដែលលោកធ្លាប់និយាយថា ៖

Jin
Jin

គួរបញ្ជាក់ផងដែរថា អ្វីទាំងអស់នេះ ពួកគេគ្រាន់តែលេងសើចនឹងបុគ្គលិកក្រុមហ៊ុនតែប៉ុណ្ណោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]